ដោយៈទេពកង្រី/កំពង់ឆ្នាំង៖រដ្ឋបាលខេត្ដកំពង់ឆ្នាំង បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៣។
ពិធីនេះធ្វើឡើងរយ:ពេល មួយថ្ងៃ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍បើកសន្និបាតលោក ស៊ុន សុវណ្ណារិទ្ធិ បានសំណូមពរដល់ សមាជិក សមាជិកា អង្គសន្និបាតទាំងអស់ពិភាក្សាប្រមូលធាតុចូលនិង ឱ្យចំគោលដៅ និង ទិសដៅ របស់រដ្ឋបាលបានដាក់ចេញស្របតាបការវិវត្តនៃស្ថានភាពសង្គមសេដ្ឋកិច្ច ដើម្បីឆ្លើយតបនឹងសំណូមពរចាំបាច់ របស់ប្រជាពលរដ្ឋ និងរក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: បរិស្ថាន វប្បធម៌ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋឱ្យប្រសើរឡើងថែមទៀត ៕សរន-PC