ដោយៈ គង់​ហេង​/ កំពង់ចាម​៖ កាលពី​ឆ្នាំ​២០២២​ខេត្តកំពង់ចាម​ដែលមាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង​១,១​លាន នាក់ និង​មាន​ដង់ស៊ីតេ​រស់នៅ​ចំនួន ២៤៥ នាក់​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ​នោះ មាន​កំណើន​សេ​កិច្ច​ចំនួន ៣,៦ ភាគរយ ក្នុងនោះ​សម្រាប់​ប្រាក់ចំណូល​មនុស្សម្នា​ក់ឡើ​ង​ដល់ ១.៦៧៨ ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ប្រចាំឆ្នាំ​២០២៣ ដែល​បាន​រៀបចំឡើង​នៅក្នុង​សាលាខេត្ត​កំពង់ចាម​នៅ​ព្រឹក​ថ្ងៃទី ១៣ មីនា​នេះ​។

​លោក​បានបញ្ជាក់​នៅក្នុង​សន្ទរកថា​កម្រាស់​ជាង​ប្រាំ ទំព័រ​ថា វិបត្តិ​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​សេដ្ឋកិច្ច​ខេត្តកំពង់ចាម បាន​ធ្លាក់ចុះ នៅ ក្នុង​ឆ្នាំ​២០២០ -១,១​ភាគរយ ប៉ុន្តែ​បាន​កើនឡើង ១,៣​ភាគរយ​នៅក្នុង​ឆ្នាំ​២០២១​។ ជា​ក្តី​មោទកភាព​របស់ ខេត្តកំពង់ចាម​របស់​យើង នា​ឆ្នាំ​២០២១​មាន​ទំហំ​សេដ្ឋកិច្ច​សរុប​ប្រមាណ ៧.៣៩៣​ប៊ី​លាន​រៀល គិត​ជា​ដុល្លារ ១.៨០៥​លាន ដុល្លារ ស្មើនឹង​៦,៧ ភាគរយ នៃ​សេដ្ឋកិច្ចជាតិ​សរុប ចំណូល​សម្រាប់​មនុស្ស ម្នាក់ៗ​មាន​ចំនួន ១.៥៩២ ដុល្លារ និង​តាម​ការព្យាករណ៍​សម្រាប់​ឆ្នាំ​២០២២ មាន​កំណើន ៣,៦​ភាគរយ ស្មើនឹង ៧.៧៥៨ ប៊ី​លាន​រៀល គិត​ជា​ដុល្លារ ១.៨៩៣​លាន​ដុល្លា និង​ចំណូល​សម្រាប់​មនុស្ស​ម្នាក់​មាន​ចំនួន​១.៦៧៨ ដុល្លារ​។

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍៍​បន្តថាៈ ស្រប​ពេលដែល​វិបត្តិ​កូ​វីដ​-១៩ បានធ្វើឱ្យ​ប៉ះពាល់​ដល់​កំ​ណើ​ន​សេដ្ឋកិច្ចជាតិ ប៉ុន្តែ​ក្រោម ការដឹកនាំ​របស់ សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ និង​ការ​គាំពារ​សង្គម​នានា​ត្រូវបាន​ដាក់ចេញ ដើម្បី​ស្ដារ ឡើងវិញ​សេដ្ឋកិច្ចជាតិ ក្រោយ​វិបត្តិ​កូ​វីដ​-១៩ សំដៅ​ជម្រុញ​ការអភិវឌ្ឍន៍ និង​ខិតខំ​លើកកម្ពស់ កម្រិតជីវភាព​ដល់​ប្រជាពលរដ្ឋ ពិសេស​ក្រុម​ជន​ងាយ​រងគ្រោះ ជាក់ស្ដែង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​០២​ឆ្នាំ បាន​ចុះឈ្មោះ​អ្នកទទួលផល សរុប​ចំនួន ៩.២៤២ នាក់​, កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ ១៩ មាន​ចំនួន ៤៨.៣៥៤​គ្រួសារ កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​សម្រាប់​គ្រួសារ​ដែលមាន​អ្នក​ឆ្លង និង​គ្រួសារ​ដែលមាន​អ្នកស្លាប់ ដោយ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ សរុប​ចំនួន ៧៦០​គ្រួសារ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុងពេល​មាន​សម្ពាធ អតិផរណា ចំនួន​១១.៩៥៨​នាក់​៕​.mara