ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានបើកការដ្ឋានជួសជុល កែលម្អផ្លូវចូលភ្នំព្រះរាជទ្រព្យ ដោយចាក់កៅស៊ូ AC ខណៈពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កាន់តែខិតជិតមកដល់។
លោក ហាក់ សុខមករា អភិបាលរងខេត្ត ជាតំណាងលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្កាល បានដឹកនាំក្រុមការងារខេត្តរួមជាមួយអភិបាលស្រុក និងប្រជាពលរដ្ឋ ចំនួន ៥០០ នាក់ បានចូលរួម។
លោកអភិបាលរងខេត្ត បានឱ្យដឹងថាៈ ផ្លូវខាងលើនេះ មានប្រវែង ២.៦៦០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ត្រូវអ៊ុតកៅស៊ូ AC ទទឹង ៦ ម៉ែត្រ ចិញ្ចើមផ្លូវ ទទឹង ០,៥ ម៉ែត្រត្រូវធ្វើឱ្យរួចរាល់ មុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលមានប្រជាពលរដ្ឋ គ្រប់ទិសទី មកលេងកម្សាន្ត នៅទីនេះ៕/V.mara