ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបឲ្យដឹងថាៈ មានឯកសារខ្លះ រក្សាទុករយៈពេល មិនតិចជាង ១០ ឆ្នាំទៀត ទើបអាចផ្សព្វផ្សាយបាន ។ ព្រោះមានអាថ៌កំបាំងច្រើន ណាស់ នៅទីនេះ ហើយវាក៏មិនអាចបញ្ចេញទៅតាមខ្សែភាពយន្តបានដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងបែបនេះ នៅក្នុងពិធីអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ពោធខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នៅល្ងាចថ្ងៃទី១៣ ខែមីនា ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពាណិជ្ជកម្មអន្តរជាតិ ជ្រោយចង្វារ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ អនុញ្ញាតឱ្យខ្ញុំ អាចលើកមកនិយាយ បន្តិច ហេតុអ្វីបានថ្ងៃនេះ ខ្ញុំកាន់សៀវភៅនេះមក ។ សៀវភៅនេះ ខ្ញុំបាននិយាយតាម វីដេអូ រយៈពេលប្រមាណ ៣០ ម៉ោង ហើយត្រូវបានយកមកចម្លងចេញជាសៀវភៅ។ ប៉ុន្តែសៀវភៅនេះ មា នទាក់ទងតិចណាស់ ទៅក្នុងដំណើររឿងនេះ ហើយមិនអាចផ្សាយ នៅក្នុងពេលនេះបានទេ គឺត្រូវរក្សាទុករយៈពេលមិនតិចជាង ១០ ឆ្នាំទៀត ទើបអាចផ្សព្វ ផ្សាយបាន ព្រោះមានអាថ៌កំបាំងច្រើនណាស់នៅទីនេះ ហើយវាក៏មិនអាចបញ្ចេញ ទៅតាមខ្សែភាពយន្តបានដែរ។

សម្តេច បានបន្តទៀតថាៈ សៀវភៅនេះទៀតសោត វាប្រមូលផ្ដុំត្រឹមឆ្នាំ១៩៧២ មក ទល់នឹងឆ្នាំ២០០៣, ២០០៤ និង ២០០៥ ។ ចំពោះរឿងរ៉ាវកើតឡើងមុននេះ មិនមាន នៅក្នុងនេះទេ។ បែរជាមានមួយផ្នែកណានោះ នៅក្នុងរឿងនេះទៅវិញ។

សម្តេចតេជោ បានបញ្ជាក់ទៀតថាៈ​ ក្នុងរឿងនេះ វាគ្របដណ្ដប់បានប្រមាណ ៤០ ភាគរយ នៃរឿងរ៉ាវតែប៉ុណ្ណោះ។ ឧទាហរណ៍ ការប្រយុទ្ធរបស់សម្តេច នៅលើសមរភូមិ ពិតប្រាកដ គឺមានរហូតដល់ ១០៥ លើក។ ប៉ុន្តែឈុតឆាកប្រយុទ្ធ ដែលយកមកសម្ដែង ក្នុងរឿងនេះ មានត្រឹមតែ ៥ ឈុតឆាកតែប៉ុណ្ណោះ។ ដូច្នេះវាមិនបានគ្របដណ្ដប់ទាំង ស្រុងជាមួយនឹងហេតុការណ៍ ដែលបានកើតឡើង នៅក្នុងដំណាក់កាលនោះទេ។ ឯតួអង្គទៀតសោត គឺមានតួអង្គច្រើនណាស់ ដែលជាប់ពាក់ព័ន្ធ។ តួក្នុងប្រទេសរបស់ យើងអាចនឹងមិនគ្រប់ ពាក់ព័ន្ធទៅនឹងរឿងជីវិតរបស់ខ្ញុំនេះ ប៉ុន្តែយើងបានឆ្លៀតយក នូវចំណុចដែលវាពាក់ព័ន្ធសំខាន់ៗ យកមកដាក់នៅក្នុងរឿងនេះ ៕ V / N