លោក អ៊ីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានកោតសសើរចំពោះភាពជាមេដឹកនាំគម្រូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាប្រកបដោយបទ ពិសោធន៍ក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិកម្ពុជា ជាពិសេសការគាំទ្រនិងជំរុញពហុភាគីនិយមដោយ គោរពច្បាប់អន្តរជាតិនិងសូមអបអរសាទរដល់ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននិងប្រជុំពាក់ព័ន្ធកន្លងទៅ។