ដោយៈតារារិទ្ធ/ភ្នំពេញ:សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មីចំនួន ៣៤២ គ្រួសារនិងត្រួតពិនិត្យការដ្ឋានសាងសង់ទំនប់វារី អគ្គិសនីស្ទឹងពោធិ៍សាត់១ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៣ នេះ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សា ត់បានឱ្យដឹងថាគម្រោងវារីអគ្គិសនីនេះ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៣៤៧ គ្រួសារ។ ក្នុងនោះប្រជាពលរដ្ឋប្រមាណ ៣៤២គ្រួសារស្មើនឹង៩៨ភាគរយ បានដោះស្រាយគោលនយោបាយសំណង​រួច​រាល់។

សម្រាប់ការដោះស្រាយផលប៉ះពាល់ និងផ្តល់សំណង ត្រូវបានចែកជា​៣លក្ខ​ខណ្ឌ។ លក្ខខណ្ឌទី១សម្រាប់គ្រួសារពលរដ្ឋដែលមានផ្ទះនិងដីស្ថិតក្នុងតំបន់ គម្រោងចំនួន១២គ្រួសារ។ ក្នុងមួយគ្រួសារ ទទួលបានផ្ទះទំហំ ៨០ ម៉ែត្រការ៉េ និងដីកសិកម្មដែលបានឈូសឆាយភ្ជួររាស់រួចរាល់ទំហំ៥ហិកតា ស្ថិតនៅភូមិតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លក្ខខណ្ឌទី២ សម្រាប់គ្រួសារពលរដ្ឋដែលប៉ះពាល់តែដីកសិកម្ម និងពុំមាន ផ្ទះក្នុងតំបន់គម្រោង មានចំនួន ៦០ គ្រួសារ។ ក្នុងមួយគ្រួសារ ទទួលបានដីកសិកម្មដែលបានឈូសឆាយភ្ជួររាស់រួចរាល់ទំហំ ៥ហិកតា ស្ថិតនៅភូមិទួលក្រួស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លក្ខខណ្ឌទី៣ សម្រាប់គ្រួសារដែលមានតែខ្ទម និងដីក្នុងតំបន់គម្រោង មានចំនួន ២១៨គ្រួសារ។ ប្រជាពលរដ្ឋទាំង២១៨គ្រួសារនេះ ព្រមទទួលសំណងជាប្រាក់សុទ្ធ។ ថ្លៃសំណង ត្រូវបានដោះស្រាយតាមការសិក្សា ដែលត្រូវបានកំណត់តម្លៃទៅតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដោយឡែកប្រជាពលរដ្ឋប្រមាណ ៤៣គ្រួសារទៀត បន្ទាប់ពីសិក្សាជាក់ស្តែង គឺមាន ៣៧គ្រួសារ មិនរងផលប៉ះពាល់ និង ៦គ្រួសារ បាត់ដំណឹងរកម្ចាស់មិន​ឃើញ​។

គួរបញ្ជាក់ថាកាលពីអំឡុងឆ្នាំ២០១៩ កន្លងទៅរាជរដ្ឋាភិបាលសម្រេចឱ្យមាន ការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សា ត់១ត្រង់ចំណុចចិនយំ។គម្រោងនេះចាប់ដំណើរការសាងសង់នៅចុងឆ្នាំ២០ ២២ដោយក្រុមហ៊ុនSPHP (Cambodia) ដែល​មានភាគហ៊ុន​រួម​គ្នា​ររវាងចិននិង​កូរ៉េហើយមានអានុភាពផលិតថាមពល៨០មេហ្គាវ៉ាត់ជាមួយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ២៣១លា នដុល្លារដែលគ្រោងនឹងដាក់ឱ្យដំណើរ ការនៅក្នុងឆ្នាំ២០២៦។

គម្រោង​វារីអគ្គីសនី​នៅ​ពោធិ៍សាត់​នេះនឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​រូបភាព​សាងសង់ -ដំណើរការ-ផ្ទេរ (BOT)សម្រាប់​រយៈ​ពេល​៣៩​ឆ្នាំ ដែលមាន​ន័យ​ថា​បន្ទាប់​ពី​ក្រុមហ៊ុន​ប្រើប្រាស់​វារីអគ្គីសនី​នេះ​បាន​រយៈពេល​៣៩​ឆ្នាំ ​នោះក្រុមហ៊ុន​នឹង​ប្រគល់​វា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​ទាំង​ស្រុង។

ក្រសួង​រ៉ែ និង​ថាមពលបានផ្ដល់​អាជ្ញា ប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​នេះសិក្សា​លទ្ធ​ភាព​នៅលើ​ទីតាំង​នេះ​ចាប់តាំងពី​ឆ្នាំ​ ២០ ១២។ ក្រុមហ៊ុន​ក៏បាន​ចុះ​កិច្ចព្រមព្រៀ ង​រួចហើយ​ជាមួយ​អគ្គិសនីកម្ពុជា ​(EDC ) សម្រាប់​ការលក់​ថាមពល​ទាំង អស់​ដែល​ខ្លួន​ផលិត​បាន​ដើម្បី​ភ្ជាប់​ទៅ​បណ្តាញ​ជាតិ​ជាមួយនឹង​តម្លៃ០,៧សេនដុល្លារ​ក្នុង​១​គីឡូវ៉ាត់ម៉ោង​។​

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺ ជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្ត ពោធិ៍សាត់បន្ទាប់ពីគម្រោងវារីអគ្គិសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព១២០មេហ្គាវ៉ាត់ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ ២០១៥ ។ បច្ចុប្បន្ននេះនៅខេត្តពោធិ៍ សាត់មានអនុស្ថានីយចំនួន៣រួមមាន អនុស្ថានីយអូរសោម អនុស្ថានីយពោធិ៍ សាត់និងអនុស្ថានីយស្វាយស។ ចំណែ កថាមពលពន្លឺព្រះអាទិត្យនិងថាមពលផ្សេងៗមានចំនួន ៤កន្លែងផងដែរ៕សរន