ដោយៈតារារិទ្ធ/ភ្នំពេញ:សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាគណបក្សប្រជាជនធ្វើអ្វីៗចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតទៅមុន ។
សម្តេចតេជោបានលើកឡើងថាបើងាប់មហើយអ្នកឯងទៅរកសិទ្ធិមកពីណាទៀត។ ដល់ពេលនិយាយអាហ្នឹងថាគេអត់បានយកចិត្តទុកដាក់ទៅលើសិទ្ធិដទៃ ។ ប៉ុន្តែអត់យល់ឬសគល់នៃសិទ្ធិគឺសិទ្ធិចាប់ផ្ដើមពីសិទ្ធរស់រានមានជីវិតជាមុនសិន។
សម្តេចបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មីចំនួន៣៤២គ្រួសារនិងត្រួត ពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិស នីស្ទឹងពោធិ៍សាត់១ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍ សាត់នៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០២៣ នេះ៕srn