​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​ចូលរួម​អភិរក្ស​ប្រាង្គ​ប្រាសាទ​នានា​

909
ចែករម្លែក
  • 4
    Shares

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​គាំទ្រ​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​បន្តទៀត​ក្នុងការ​ចូលរួម អភិរក្ស​ប្រាង្គ​ប្រាសាទ​នានា ពិសេស​ប្រាង្គ​ប្រាសាទ ដែល​បានដាក់​បញ្ចូល​ទៅក្នុង​បេតិកភណ្ឌ​ពិភពលោក ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​អំពាវនាវ​នេះ​នៅក្នុង​ពិធី​អបអរ​ខួប ១០​ឆ្នាំ និង ខួប​១​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ និង ប្រាសាទ សំបូរ​ព្រៃ​គុក​ជាស​ម្ប​ត្ត​បេតិកភណ្ឌ​ពិភពលោក​នា​ព្រលប់ ថ្ងៃទី ១៥ ខែ កក្កដា នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អរគុណ​ចំពោះ​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​ប្រទេស​កន្លងមក ពិសេស​លើ​វិស័យ​វប្បធម៌​ដោយបាន​ដាក់បញ្ចូល ប្រាសាទអង្គរវត្ត ,​ប្រាសាទព្រះវិហារ​,​ប្រាសាទសំបូរព្រៃគុក ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។ ប្រជាជន ព្រះ សង្ឃ ជនរួមជាតិ​ទាំងប្រុស​ទាំងស្រី ទាំង​ក្មេង​ទាំងចាស់ បាន​វាយ​ស្គរ វាយ​ខ្មោះ វាយ​ចាន វាយ​ឆ្នាំង វាយ​ប៉ោត ដើម្បី​អបអរសាទរ​ទទួល​នូវ​កិត្តិយស​របស់​ប្រទេសជាតិ យើង ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖ “​មិនមាន​ជោគជ័យ​ណាមួយ​ដែល​កើតចេញ​ដោយ​ខ្វះ​ការគាំទ្រ​នោះទេ ។ ខ្ញុំ​ចាត់ទុកថា​ការគាំទ្រ​របស់​ប្រជាជន​នេះហើយ​គឺជា​ខឿន​ការពារ​វប្បធម៌​ជាតិ ហើយ​បន្ទាប់មក​ខឿន​ការពារជាតិ​មួយ​ក៏បាន​បង្កើតឡើង​បន្ទាប់ពី​ព្រឹត្តិការណ៍​ថ្ងៃទី ១៥ កក្កដា​ឆ្នាំ ២០០៨ “​។ ​ ​ ​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ទាំងអស់​ចូលរួម​កាល​ពារ​ប្រាសាទ​ដែល​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បេតិកភណ្ឌ​ពិភពលោក​រួច ហើយក៏​ដូចជា​ប្រាង្គ​ប្រាសាទ​ដែល​នៅ​សេសសល់​បន្តទៀត ។ សម្តេច​បន្តថា​ដូនតា​របស់​យើង​បាន​កសាងឡើង ដូចនេះ​យើង​គឺជា​អ្នក ជំនាន់​ក្រោយ​ត្រូវតែ​ខិតខំ ថែរក្សា​អភិរក្ស​ឲ្យ​បានល្អ ។​

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សុំ​ការយោគយល់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រះវិហារ ។​កន្លងទៅ​រាជរដ្ឋាភិបាល បាន ផ្ដល់​ទីតាំង​ផ្សេង​ជំនួស​ឲ្យ​បងប្អូន​វិញ ។ សម្តេច​តេ​ជោ​បន្ត​ថាបើ​រដ្ឋាភិបាល​គ្មាន​ការចាំបាច់​នោះទេ រាជរដ្ឋាភិបាល​ក៏​មិនចាំបាច់​ឲ្យ​បងប្អូន​ចេញពី​តំបន់​នោះដែរ ។ ប៉ុន្តែ​ពេលនោះ​គឺ​ទាក់ទង​ទៅ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រាង្គ​ប្រាសាទព្រះវិហារ​នេះ​តែម្តង ។

​សម្តេច​តេ​ជោ​បន្តថា​ប្រសិនបើ​មិនត្រូវ​បាន​ដោះស្រាយ ហើយ​ការរំលោភ​ដីធ្លី​ទៅ​នៅ​ប្រាសាទព្រះវិហារ ឬ នៅ​ប្រាសាទសំបូរព្រៃគុក ឬ​នៅ​តំបន់​ប្រាសាទ អង្គរវត្ត​នោះ​។ ប្រាសាទ​ទាំងនោះ​នឹងត្រូវ​បាត់បង់​តម្លៃ​ហើយ​ត្រូវបាន​ដកហូត​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ ចំណុច​នេះ​សូម​បងប្អូន​មេត្តា​យោគយល់ និង អធ្យាស្រ័យ​ប្រសិនបើ​មានការ​បំពាន​ណាមួយ​ទៅលើ​ការកំណត់​របស់​អង្គការ​បេតិកភណ្ឌ​ពិភពលោក​នោះ​យើង​នឹង​បាត់បង់​នូវ​តម្លៃ​សកលលោក​ហើយ​គេ​នឹង​ដក​ប្រាសាទ​របស់​យើង​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

​ ​សម្តេច​បន្តថា​៖​សូមកុំ​សម្លាប់​មេមាន់ ដើម្បី​ឆ្ងាញ់​មួយពេល សូម​រក្សា​មេមាន់ ចិញ្ចឹម​យក​កូន ឬ យក​ស៊ុត ទើប​មាន​ប្រយោជន៍ ។ ចំណុច​នេះ​ទាំងអស់គ្នា ត្រូវ​ចូលរួម​ការពារ​នូវ​ស​ម្ប​តិ្ត​វប្បធម៌​របស់​យើង ប្រៀបដូចជា​ប្រាង្គ​ប្រាសាទ និង​តំបន់​ដែល​ចាត់​ទុកដូចជា តំបន់​ការពារ​ទាំងឡាយ ប្រៀប​បីដូច​ជា​មេមាន់​ដែល​យើង មិន​គប្បី​សម្លាប់ ដើម្បី​ការ​ឆ្ងាញ់​មួយពេល​ទេ ។ ក៏ប៉ុន្តែ​យើង​គួរតែ​ត្រូវបាន​ជំនួស​មកវិញ​នូវ​ការថែទាំ​មេមាន់​ឲ្យ​បានល្អ ដើម្បី​ចិញ្ចឹម​គ្នាយ​កកូន និង​បន្ត​ឲ្យ​បែកមែក​សាខា​តទៅទៀត ឬក៏​យក​ស៊ុត ៕​ BR