ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ កាលពីយប់មិញនេះ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅ កាន់ខេត្តអូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន ដើម្បីចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament ដែលនឹងប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ក្រុមបាល់ទាត់នារីរបស់ក្លិបបឹងកេត គឺជាតំណាងឲ្យកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ នេះ។ ព្រឹត្តិការណ៍នេះ ធ្វើនៅខេត្តOkinawa ពីថ្ងៃទី១៦ ដល់២៤ មីនា ឆ្នាំ២០២៣។ ក្រុមនារី U-17 របស់កម្ពុជា មានសមាជិកចំនួន ១៧ រូប៕/V-PC