ដោយៈ តារារិទ្ធ / ពោធិ៍សាត់ៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ ថ្លៃអគ្គិសនី គេឡើងថ្លៃគ្រប់គ្នា តែកម្ពុជាអត់ឡើងថ្លៃទេ។ ពីមុន ប្រទេសជិតខាងរបស់យើង អគ្គិសនីថោកជាងយើង។ ប៉ុន្តែឥឡូវ អគ្គិសនីឡើងថ្លៃ ជាងយើង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅ ទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ បានបន្តថាៈ យើងឲ្យទ្រាំដើម្បីជួយដល់ ប្រជាពលរដ្ឋ។ ក្នុងវិស័យកសិ កម្ម គឺតម្លៃតែ ៤៨០ រៀលប៉ុណ្ណោះ ក្នុង ១ គីឡូវ៉ាត់ម៉ោង ប៉ុន្តែត្រូវមានម៉ោង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ ក្នុងមួយខែ រាជរដ្ឋាភិបាល ត្រូវបញ្ចេញថវិកាប្រមាណពី ៤០ លានដុល្លារ ទៅ ៥០ លានដុល្លារ ដើម្បីជួយដោះ ស្រាយ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ងាយរងគ្រោះដោយសារកូវីដ១៩ និងស្រ្ដីក្រីក្រ ដែលមានផ្ទៃពោះ ខណៈនាពេលបច្ចុប្បន្ននេះ សម្តេចបានសម្រេចបន្ថែមថវិកា លើកម្មវិធីឧបត្ថម្ភថវិកា ដល់ស្រ្ដីក្រីក្រមានផ្ទៃពោះ ចាប់ពីមានផ្ទៃពោះ រហូតសម្រាល ដល់កូននិងមានអាយុរហូតដល់ ២ ឆ្នាំបន្ថែមទៀត ។
សម្តេចតេជោ បានបន្តថាៈ យើងកំពុងទទួលផលជាក់ស្ដែង ប៉ុន្តែនៅពេលបោះឆ្នោត វាច្បាស់ជាមានអ្នកដើរសន្យាលើសពីនោះ។ ប៉ុន្តែរឿងដែលគួរឲ្យអស់សំណើច នៅត្រង់ថា ខ្លួនឯងនៅផ្ទះស្បូវទេ ។ ដល់ទៅសន្យាបោះឆ្នោត ឲ្យខ្ញុំ មកខ្ញុំ នឹងឲ្យផ្ទះក្បឿង៕ V / N