ដោយៈ តារារិទ្ធ / ពោធិ៍សាត់ៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ អ្នកដែលមិនហ៊ានទទួលស្គាល់ ពីតម្លៃនៃសន្តិភាព ក៏ពួកគេកំពុងទទួលបានផលប្រយោជន៍ពីផ្លែផ្កានៃសន្តិភាពផងដែរ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅ ទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ បុគ្គលមួយចំនួន ដែលមិនហ៊ាន និយាយពីតម្លៃ នៃសន្តិភាពដោយសារខ្លួន គិតថា បើនិយាយពីសន្តិភាព គឺប្រៀបដូចជា សរសើរទៅដល់គណបក្សប្រជាជនកម្ពុជា ដែលជាអ្នកបង្កើត និងថែរក្សាសុខសន្តិភាព នោះដែរ៕ V / N