ប្រែសម្រួលៈបំណង(NATION/ASIA NEWS NETWORK)៖ ការបង្ហាញខ្លួនដ៏កម្រនៃចេតិយព្រះចេញពីទឹកទន្លេមេគង្គបានបណ្តាលអោយអ្នកទេសចរនាំគ្នាទៅកាន់ខេត្តណង ខាយ( Nong Khai)នៅថៃភាគខាងជើង។
គេជឿថាចេតិយ ព្រះធាតក្លាងណាម(Phra That Klang Nam )នេះត្រូវបានសាងសង់ឡើងប្រមាណ៧០០ឆ្នាំមុន នៅលើមាត់ច្រាំងទន្លេនាពេលនោះ។វាបានបាក់ចូលក្នុងទន្លេនៅឆ្នាំ១៨៤៧និងលិចបាត់ទាំងស្រុងនៅពេលទឹកទន្លេដូរទិសពីមួយឆ្នាំទៅមួយឆ្នាំ។
កាលពីថ្ងៃអាទិត្យ ហ្វូងទេសចរបានទៅដល់បន្តបន្ទាប់ដើម្បីបានឃើញចេតិយនេះពេលវាលេចចេញពីផ្ទៃទឹកនៅពេលទឹកទន្លេស្រកចុះខ្លាំងនៅប៉ុន្មានថ្ងៃមកនេះ។អ្នកទេសចរបានជួបជុំគ្នានៅមាត់ទន្លេក្នុងខេត្តណង ខាយដើម្បីបានឃើញចេតិយនេះ ខណៈអ្នកខ្លះជួលទូកជិះទៅមើលអោយកៀក។
យោងតាមកាលប្បវត្តិមួយ ចេតិយនេះតម្កល់ព្រះធាតុរបស់ព្រះពុទ្ធ។
ជំរៅទឹកទន្លេមេគង្គបានស្រកចុះជាងមួយម៉ែត្រនៅកន្លែងខ្លះ ដោយសារការរាំងស្ងួតនៅរដូវប្រាំង ហើយទូកត្រូវបានព្រមានអោយប្រុងប្រយ័ត្ន៕
ក្រុមហ៊ុនទេសចរណ៍មូលដ្ឋានបាននិយាយថា អ្នកទេសចរជាច្រើនបានមកកាន់ខេត្តណង ខាយកាលពីចុងសប្តាហ៍ដើម្បីបានឃើញនិងបន់ស្រន់សុំអ្វីម្យ៉ាងពីចេតិយ