រឹបអូសទ្រព្យពីអ្នកមានមកចែកអ្នកក្រ! ក្រសួង​ហិរញ្ញវត្ថុ​ថៃ ស្វែងរក​ការអនុម័ត​ប្រាក់ជាង១​ពាន់​លាន​ដុល្លារយកទៅ​ចែក​អ្នកក្រ បន្ទាប់ពី​ចាប់ផ្តើម​រឹបអូស​ទ្រព្យ​ពី​អតីត​នាយករដ្ឋមន្ត្រី​

1299
ចែករម្លែក

​លោក សំចៃ ស៊ូ​ចា​ពង់​សែ លេខាធិការ​អចិន្រ្តៃនៃក្រសួងហិរញ្ញវត្ថុថៃ បាន​និយាយថា ក្រសួង​ហិរញ្ញវត្ថុ​នឹង​ស្វែងរក​ការអនុម័ត​យល់ព្រម​នូវ​ថវិកាជាតិ​ចំនួន​៤០​ពាន់​លាន​បាត(ជាង១.០០០លានដុល្លារ) ពី​គណៈរដ្ឋមន្ត្រី​នៅ​សប្តាហ៍​ក្រោយ​​ដើម្បី​ជួយ​ប្រជាជន​ដែល​ចាំបាច់​ត្រូវការ​ជំនួយ​ពី​កម្មវិធី​សុខុមាលភាព និង​ឧបត្ថម្ភ​ធន​រដ្ឋាភិបាល ។​

​ថវិកា​៤០​ពាន់​លាន​បាត​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង់ប្រាក់​ជំនួស​ដល់​ការ​ជិះ​រថយន្តក្រុង​និង​រថភ្លើង​សាធារណៈ ដោយ​មិន​បង់ប្រាក់​សម្រាប់​ប្រជាជន​ក្រីក្រ និង ផ្តល់​ឧបត្ថម្ភ​ធន​សម្រាប់​ការចំណាយ​សេវាកម្ម​ប្រចាំថ្ងៃ​របស់​ប្រជាជន​ក្រីក្រ និង អនុញ្ញាតឱ្យ​ពួកគេ​ទិញ​ទំនិញ​ជា​ចាំបាច់​ប្រចាំថ្ងៃ​ពី​កន្លែង​លក់​ទាំងឡាយ​របស់​ក្រសួងកសិកម្ម ដែល​នេះ​ជាការ​ជួយ​ដល់​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​ទាប គឺ ស្ថិតនៅក្រោម​បន្ទាត់​ក្រីក្រ (៣០.០០០​បាត​ក្នុង​មួយឆ្នាំ​) ។​

​កាលពីពេល​មុននេះ ក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​មាន​ផែនការ​ចែកប្រាក់​៥០​ពាន់​លាន​បាត​សម្រាប់​ការជួយ​ប្រជាជន​ដែល​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ និង ថវិកា​បន្ថែមទៀត​ចំនួន​៣០​ពាន់​លាន​បាត​សម្រាប់​ចំណាយ​លើ​កម្មវិធី​សុខុមាលភាព និង ប្រាក់ឧបត្ថម្ភ​ធន ជាង​១០០.០០០​បាត​ក្នុង​មួយឆ្នាំ​​សម្រាប់​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​ទាប គឺ ស្ថិតនៅក្រោម​បន្ទាត់​ក្រីក្រ​។

ចំនួន​មនុស្ស​ដែល​ត្រូវ​ទទួល​ជំនួយ​នេះ​មាន​ប្រមាណ​១៤,១​លាន​នាក់ ដោយ​កើន​លើស​ឆ្នាំ​២០១៦​ដែលមាន​ចំនួន​តែ​៨,២៧​លាន​នាក់​។​

​សូមបញ្ជាក់ថា ផែន​ការជួយ​អ្នកក្រ​នេះ​កើតឡើង​ទន្ទឹមគ្នា​នឹង​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​ប្រកា​ថា​ខ្លួន​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ដើម្បី​រឹបអូស​យក​ទ្រព្យ​​សម្បត្តិ​ពី​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​លម្អិត​អំពី​គណនី​ធនាគារ​ចំនួន​១២ របស់លោក​ស្រី ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។​

​មន្ត្រី​នៃ​អគ្គនាយក​នៃ​នាយកដ្ឋាន​អនុវត្ត​ច្បាប់ និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​កក្កដា​ថា នាយកដ្ឋាន​លោកស្រី​បានទទួល​បញ្ជី​គណនី​ធនាគារ​រួចហើយ ហើយនឹង​ចាត់វិធានការ​តាម​ការស្នើ​ពី​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​។​ក្រសួង​នឹង​បន្ត​វាយ​តំលៃ​ទ្រព្យសម្បត្តិ​ដទៃទៀត​របស់លោក​ស្រី យី​ង​ឡាក់​បន្ទាប់ពី​ក្រុមប្រឹក្សា​បំណុល​ស៊ីវិល បានសម្រេច​ឱ្យ​លោកស្រី​យី​ង​ឡាក់​ត្រូវតែ​បង់ប្រាក់​ចំនួន ៣៥ ពាន់​លាន​បាត (​ប្រហែល ១.០០០ លាន​ដុល្លារ​អាមេរិក​) ក្នុងចំណោម​ការខូចខាត​តម្លៃ ៣៥០ ពាន់​លាន​ដុល្លារ ដែល​បាន​កើតឡើង​ក្នុង​កម្មវិធី​សន្យា​ទិញស្រូវ​អង្ករ​របស់​រដ្ឋា​ភិ​​បាល​លោកស្រី​៕ ដោយ៖ សុខា

​រថភ្លើង​ជិះ​អត់​បង់ប្រាក់ ស្ថិតនៅ​ស្ថាន​នី​យ៍​រថភ្លើង​ហួ​ឡាំ​ភួង នៅ​ទីក្រុង​បាងកក

ទីតាំងផ្សាយពាណិជ្ជកម្ម