ផ្លូវជាតិ​លេខ​៤​បាន​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ​ហើយ បន្ទាប់ពី​បិទ​យប់មិញ​ដោយ​ជំនន់​ទឹកភ្លៀង​

1123
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​៤ ក្នុងស្រុក​កំពង់សីលា បាន​បើក​ឲ្យ​ដំណើរការ​ជាធម្មតា​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​១៦​កក្កដា​២០១៨​នេះ ក្រោយពី​អាជ្ញាធរ​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ បានប្រកាស​ផ្អាក​មិន​ឲ្យ​រថយន្ត​ធុន​ធ្ងន់ បើកបរ​ឆ្លងកាត់​ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ១១៥-១១៦ លើផ្លូវ​ជាតិ​លេខ​៤ ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ចាប់តាំងពី​ម៉ោង​៥​កន្លះ​ល្ងាច​ថ្ងៃទី​១៥​កក្កដា​២០១៨​។​

​មន្ត្រី​អាជ្ញាធរ​ស្រុក​កំពង់​សិលា​បាន​ប្រាប់ថា ការផ្អាក​ចរាចរណ៍​ប​ណ្តោះ​អាសន្ន​រយៈពេល​ខ្លី​នេះ មកពី​ជំនន់​ទឹកភ្លៀង បាន​ឡើង​ខ្ពស់​នៅ​ស្ពាន​សំរោង​។

​បើតាម​សមត្ថកិច្ច​មូលដ្ឋាន​អះអាងថា សម្រាប់​ព្រឹក​ថ្ងៃ​១៦​កក្កដា​ឆ្នាំ​២០១៨​នេះ ទឹកបាន​ស្រក​ផុតពី​ផ្លូវជាតិ​វិញ​ហើយ ចរាចរណ៍​បាន​ដំណើរការ​ជាធម្មតា​វិញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម