ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប លោក YVES Jacquot ប្រធានក្រុមប្រឹក្សា និងអគ្គនាយករង ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA) និងធនាគារកាណាដា ព្រមទាំងគណៈប្រតិភូអម ដើម្បីជួបពិភាក្សា ការងារ និងបង្កើតកិច្ចសហប្រតិបត្តិកការរួមគ្នា។
បើតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថាៈ ក្នុងជំនួបពិភាក្សានេះ ក្រសួងបរិស្ថាន និងធនាគារជាដៃគូ ខាងលើ បានបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាមួយ ដើម្បីអភិវឌ្ឍន៍សហគមន៍ និងលើកកម្ពស់ សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈហិរញ្ញប្បទានបៃតង៕/V/R