ក្រុមហ៊ុន Rolls-Royce ផលិត​ប្រព័ន្ធ​ស្លាបចក្រ​សម្រាប់​រថយន្ត​តាក់ស៊ី​ហោះ​

1452
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន Rolls-Royce បាន​បង្កើត​ប្រព័ន្ធ​ស្លាបចក្រ​រុញ​មួយ​សម្រាប់​រថយន្ត​តាក់ស៊ី​ហោះ ដែល​ខ្លួន​និយាយថា​នឹង​ហោះ​នៅលើ​មេឃ​នៅ​ដើម​ទសវត្សរ៍​ក្រោយ​។​

​ក្រុមហ៊ុន​អង់គ្លេស​នេះ​បានឱ្យដឹងថា ខ្លួន​បានរៀបចំ​ផែនការ​សម្រាប់ “​រថយន្ត​អគ្គិសនី ហោះ​និង​ចុះចត​ត្រង់​” ដែល​អាច​ដឹក​មនុ​ស្សបាន ៤ ទៅ ៥ នាក់​។​

​ក្រុមហ៊ុន​បាន​និយាយថា រថយន្ត​តាក់ស៊ី​ហោះ​នេះ​អាចធ្វើ​ដំណើរ​បាន​ក្នុង​ល្បឿន​រហូតដល់​ទៅ ៤០២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ហោះ​បាន​ប្រហែល ៨០០ គីឡូម៉ែត្រ​។​

​ក្រុមហ៊ុន Rolls-Royce បាន​ចូល​រួមជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ជាច្រើន​ក្នុងការ​ស្វែងរក​ការអភិវឌ្ឍ​រថយន្ត​ហោះ​។​

​ថ្លែង​នៅមុន​ពិ​ព័រ​ណ៌ Farnborough Airshow នៅ​សប្តាហ៍​នេះ លោក រ៉​ប់ វ៉ាត​សុន ប្រធាន​ក្រុម​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន Rolls-Royce បាន​និយាយថា “​យើង​ត្រូវ​បានដាក់​ក្នុង​ទីតាំង​យ៉ាង​ល្អ​ក្នុងការ​ដើរតួនាទី​នាំមុខគេ​នៅក្នុង​ពិភពលោក​ដែល​កំពុង​រីកចម្រើន​ខា​ង​ឧបករណ៍​ចល័ត​ផ្ទាល់ខ្លួន និង​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​ដៃគូ​ជាច្រើន​ផងដែរ​”​។​

​រថយន្ត​ចេះ​ហោះ​គឺជា​រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ​ជា​យូរ​មកហើយ​ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​និង​បច្ចេកវិជ្ជា​ជាច្រើន​កំពុងធ្វើការ​ដើម្បីឱ្យ​វា​ក្លាយជា​ការពិត​។​

​ក្រុមហ៊ុន Airbus ក្រុមហ៊ុន Uber របស់​អាមេរិក និង ក្រុមហ៊ុន​ថ្មីថ្មោង​ជាច្រើន​រួមទាំង​ក្រុមហ៊ុន​គាំទ្រ​ដោយ​សហ​ស្ថាបនិក​របស់ Google លោក​ឡា​រី ផេ​ក គឺ​ក្រុមហ៊ុន Kitty Hawk សុទ្ធតែ​បានប្រកាស​អំពី​គម្រោង​ផលិត​រថយន្ត​ចេះ​ហោះ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន Rolls-Royce បាន​បង្កើត​ប្រព័ន្ធ​ស្លាបចក្រ​រុញ​មួយ​សម្រាប់​រថយន្ត​តាក់ស៊ី​ហោះ ដែល​ខ្លួន​និយាយថា​នឹង​ហោះ​នៅលើ​មេឃ​នៅ​ដើម​ទសវត្សរ៍​ក្រោយ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ