ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ត្រី សាន សុខសីហា បានឲ្យដឹងថាៈ ករណីអគ្គិភ័យនៅរាជធានីភ្នំពេញ គិតចាប់តាំងពីដើមខែមករា រហូតមកដល់ត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ មានចំនួន ៣៨ ករណី ក្នុងនោះ មានដូចជាករណី ឆ្លងចរន្តអគ្គិសនី ចំនួន ២៤ ករណី, ឆ្លងចេញពីក្បាលអាគុយឡាន ចំនួន ៤ ករណី, បោះកន្ទុយបារីចំនួន ១ ករណី, ដុតធូបបង្ករជាអគ្គិភ័យ ចំនួន ២ករណី, ការដុតទៀនបង្ករជាអគ្គិភ័យ ចំនួន ២ករណី, ធ្លាយទុយោហ្គាស់បង្ករអគ្គិភ័យ ចំនួន ១ករណី, ជាងផ្សារបង្កជាអគ្គិភ័យ ចំនួន ១ករណី, ដុតសម្រាមបង្ករជាអគ្គិភ័យ ១ករណី ក្នុងនោះមានមនុស្សស្លាប់ចំនួន ៤នាក់ ប្រុស៣ នាក់ ស្រី១នាក់ និងរបួសរបួសមនុស្សប្រុស ១នាក់ ៕ V / N