ដោយៈក្រុមហ៊ុន/ភ្នំពេញ ៖ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រារព្ធខួបគម្រប់ ១៤ ឆ្នាំរបស់ក្រុមហ៊ុនកាលពីខែកុម្ភៈកន្លងមក។ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះបានរំលឹកឡើងវិញពីសមិទ្ធិផលរបស់ក្រុមហ៊ុននៅក្នុងវិស័យទូរគមនាគមន៍កម្ពុជា រួមមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចប្រតិបត្តិការប្រកបដោយនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។
ជាមួយនឹងចក្ខុវិស័យដើម្បីក្លាយខ្លួន ជាទូរគមនាគមន៍លេខមួយនៅកម្ពុជា ភាពជោគជ័យរបស់ក្រុមហ៊ុន Smartតែងតែផ្តោតសំខាន់ក្នុការចូលរួមចំណែកការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីបង្កើតជាប្រយោជន៍រួមយូរអង្វែង ដល់ប្រជាជន និងសហគមន៍ទូទាំងប្រទេសកម្ពុជា តាមរយៈការផ្សរភ្ជាប់ទំនាក់ទំនង និងដំណោះស្រាយឌីជីថលពោរពេញដោយភាពច្នៃប្រឌិត។
ការវិវត្តពីចំណុចចាប់ផ្តើមយ៉ាងសាមញ្ញទៅកាន់កេរ្តិ៍ឈ្មោះល្បីល្បាញក្រុមហ៊ុន Smart Axiata បានចាប់ផ្តើមដំណើរការក្នុងវិស័យទូរគមនាគមន៍កម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ ២០០៩ ក្រោមឈ្មោះ «Smart Mobile»។ ទោះជាការចាប់ផ្តើមដំបូងមានភាពសាមញ្ញក៏ដោយ បន្តិចម្ដងៗក្រុមហ៊ុនកាន់តែមានភាពលេចធ្លោតាមរយៈគោលការណ៍អាជីវកម្មថ្មីៗ និងទំនើប ដែលរួមមានតម្លៃសមរម្យ សេវាកម្មគួរឲ្យទាក់ទាញ និង្តយុទ្ធសាស្ត្រផ្តោតលើអតិថិជន។
នៅដើមឆ្នាំ ២០១៣ ក្រុមហ៊ុន Smart បានធ្វើការរួមបញ្ចូលគ្នាជាមួយ Hello Axiata ហើយបានក្លាយជា «Smart Axiata»ដែលបានប្រែខ្លួនជាប្រតិបត្តិករទូរស័ព្ទចល័តធំជាងគេទីពីរនៅក្នុងព្រះរាជាណាចក្រ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Smart Axiata ក៏បានក្លាយជាផ្នែកមួយនៃ Axiata Groupដែលជាសម្ព័ន្ក្រុមហ៊ុនវិនិយោគទូរគមនាគន៍ធំជាងគេនៅអាស៊ី ដែលមានអតិថិជនជាង ១៥០ លាននាក់នៅទូទាំង ១១ ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងផងដែរ។
ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata Co., Ltd.គឺជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្តល់សេវា 4G ។ សេវា 4G LTE របស់ក្រុមហ៊ុន Smart ដែលផ្តល់អ៉ិនធឺណិតចល័តលឿនបំផុតក្នុងប្រទេសកម្ពុជា ឥឡូវនេះមាននៅទូទាំង ២៥ខេត្តក្រុង។ ក្រុមហ៊ុន Smart ក៏ជាក្រុមហ៊ុនដំបូងគេនៅក្នុងព្រះរាជាណាចក្រ ដែលបានសាកល្បងបច្ចេកវិទ្យា 5G លើកដំបូងមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៩។
ផលិតផលនិងសេវាកម្មរបស់Smart Axiata តែងតែទទួលបាននូវការគាំទ្រជាពិសេសពីសំណាក់យុវវ័យជំនាន់ក្រោយដែលនិយមនូវការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនានា។
លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា « Smart តែងតែព្យាយាមក្នុងការអភិវឌ្ឍនិងការបង្កើតថ្មីដើម្បីផ្តល់ជូននូវគុណតម្លៃពិសេសទៅកាន់អតិថិជន ភ្នាក់ងារលក់រាយ ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធផ្សេងៗ។យើងរក្សានូវគុណតម្លៃរបស់យើងជាអាជីវកម្មដែលមានទំនួលខុសត្រូវសង្គម តាមរយៈការអនុវត្តដ៏ល្អរបស់យើង សុចរិតភាព និងតម្លាភាពដែលមិនអាចកាត់ថ្លៃបាន។»
លោកក៏បានបន្តទៀតថា «ជាមួយនឹងកម្លាំងចិត្តពីភាពជោគជ័យជាបន្តបន្ទាប់របស់យើង យើងនឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីធានាឲ្យមានការផ្លាស់ប្តូរយូរអង្វែង និងនិរន្តរភាព តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងៗ។»អាជីវកម្មនាំមុខនៅកម្ពុជាក្នុងការផ្លាស់ប្តូទៅកាន់យុគសម័យឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពនិរន្តរភាព គឺជាគុណតម្លៃស្នូលរបស់ក្រុមហ៊ុន Smart ។ គោលការណ៍និរន្តភាពរបស់ក្រុមហ៊ុន Smart គឺស្របតាមគោលការណ៍របស់សម្ព័ន្ធក្រុមហ៊ុនេ Axiata Group ដែលផ្អែកលើសសរស្តម្ភចំនួនបួន៖ លើសពីប្រាក់ចំណេញរយៈពេលខ្លីការបណ្តុះបណ្តាលធនធានមនុស្ស ដំណើរការល្អឥតខ្ចោះ និងការជួយពិភពលោកនិងសង្គម។ ក្រុមហ៊ុន Smart គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជាដែលបានបោះពុម្ពផ្សាយនូវរបាយការណ៍និរន្តរភាពប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលរបាយការណ៍ដំបូងបង្អស់ត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១៤ ស្របពេលដែលក្រុមហ៊ុន Smart បានមានប្រតិបត្តិការអស់រយៈពេល ៥ ឆ្នាំហើយ ។
របាយការណ៍និរន្តរភាពចុងក្រោយរបស់ក្រុមហ៊ុន Smart Axiata បានបង្ហាញឲ្យឃើញថា ក្រុមហ៊ុន Smart បានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាក្នុងទឹកប្រាក់សរុប ៤១៦ លានដុល្លារជាតម្លៃបន្ថែមសរុប (GVA) ក្នុងឆ្នាំ ២០២១។ជារៀងរាល់ឆ្នាំក្រុមហ៊ុនក៏បានរួមចំណែកជាទឹកប្រាក់ចំណូលរបស់សរុបខ្លួនជាង២%សម្រាប់មូលនិធិកាតព្វកិច្ចសេវាសកល (USOF) ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការអភិវឌ្ឍឌីជីថលប្រកបដោយបរិយាបន្ន និងជាទឹកប្រាក់ចំនួន ១% នៃប្រាក់ចំណូលសរុបសម្រាប់មូលនិធិកសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRD) ដើម្បីអនុវត្តកម្មវិធីពង្រឹងសមត្ថភាពនិងអក្ខរកម្មឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក Ziad Shatara បានមានប្រសាសន៍ថា «យើងពិតជាមានមោទនភាពជាខ្លាំង ដែលបានចូលរួមចំណែកកសាងវិស័យសំខាន់ៗនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានាំមកនូវគុណតម្លៃល្អឯកសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។»
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុន Smart តែងតែចូលរួមសម្រាលបន្ទុកប្រជាជនកម្ពុជា នៅក្នុងគ្រាលំបាក។នៅពេលជម្ងឺកូវីដ-១៩បានរីករាតត្បាត ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះបានផ្សព្វផ្សាយយុទ្ធនាអំពីជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលទៅកាន់អតិថិជនចំនួន ៧ លាននាក់ផងដែរ។ នៅក្នុងពេដំណាលគ្នាផងដែរ ក៏មានការបង្កើតមូលនិធិ ១លានដុល្លាអាមេរិក ដើម្បីចូលរួមផ្តល់ជំនួយដល់ប្រជាជនដែលងាយរងគ្រោះជាងគេ។ មិនត្រឹមតែប៉ុណ្ណោះប្រតិបត្តិករទូរស័ព្ទមួយនេះ ក៏បានចូលរួមក្នុងការរៀបចំមជ្ឈ្មណ្ឌលចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ដោយផ្តល់នូវស្បៀងអាហារ រួមទាំងធានានូវបណ្តាញសេវាទូរស័ព្ទ ដោយមិនមានភាពរអាក់រអួលផងដែរ។
ក្រុមហ៊ុន Smart បន្តលើកកម្ពស់និរន្តរភាពក្នុងគ្រប់ផ្នែកនៃប្រតិបត្តិការរបស់ខ្លួន និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ គិតត្រឹមដំណាច់ឆ្នាំ 2021 ស្ថានីយ៍មូលដ្ឋានអង់តែន ចំនួន 615 ត្រូវបានដាក់ឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលមានការកើនឡើងចំនួន 223 ស្ថានីយប្រៀបធៀបទៅនឹង ឆ្នាំមុន។ ក្រុមហ៊ុនគ្រោងនឹងកែសម្រួលស្ថានីយ៍មូលដ្ឋានផ្សេងទៀតរបស់ខ្លួននៅទូទាំងប្រទេសដើម្បីប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនាពេលអនាគតផងដែរ។
ក្រុមហ៊ុន Smart ក៏មានក្រុមការងារបៃតង ដែលតែងលើកកំពស់ការសន្សំសំចៃថាមពល និងលើកទឹកចិត្តឲ្យបុគ្គលិកស្រលាញ់បរិស្ថានផងដែរ។ការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានទទួលស្គាល់នៅក្នុងការប្រកួតប្រជែងក្នុងការសន្សំសំចៃថាមពលអគ្គិសនីប្រចាំឆ្នាំ 2022ដោយទទួលបានពានរង្វាន់ក្រុមការងារបៃតងល្អជាងគេ។
ក្រុមហ៊ុនទូរគមនាគមន៍មួយនេះក៏ផ្តល់នូវការគាំទ្រឈានមុខគេនូវសិល្បតន្ត្រីនិពន្ធឡើងដោយខ្លួនឯង តាមរយៈកម្មវិធី Pleng by Smart ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ 2019 បន្ទាប់ពីការប្តូរឈ្មោះពី Smart Music ដែលមានគោលបំណងផ្តល់នូវវេទិកាពិសេសមួយសម្រាប់សិល្បករក្នុងស្រុក។ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ ក៏តែងតែលើកកម្ពស់ការរួបរួមសង្គម និងបណ្តុះបណ្តាលទេពកោសល្យជំនាន់ក្រោយ ជាពិសេសក្នុងវិស័យកីឡា ដូចដែលបានបង្ហាញតាមរយៈការឧបត្ថម្ភរបស់ខ្លួនកម្មវិធីកីឡាជាតិទាំង ៣ ឆ្នាំបន្តបន្ទាប់គ្នា។
“ដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ក្រុមហ៊ុន Smart តាំងចិត្តក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ដើម្បីជួយឲ្យគុណភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់មនុស្សគ្រប់គ្នា។ ក្រុមហ៊ុន Smart នឹងបន្តធ្វើកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធរបស់យើង ដើម្បីផ្តល់នូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” នាយកប្រតិបត្តិក្រុមហ៊ុនបានបន្ថែម៕Ph