​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស,បំណង (​ដេល្លី​ម៉េល​) ៖ អ្នកជំនាញ​នៅ Wall Street ម្នាក់ ដែល​បាន​ទាយ​ត្រូវ​អំពី​ការដួលរលំ​របស់​ធនា​គារ Lehman Brothers ក្នុង​ឆ្នាំ ២០០៨ បាន​លាតត្រដាង​ថា ធនាគារ​មួយណា​ទៀត​ដែល​គាត់​ជឿថា​នឹង​ដួល​នា​ពេល​បន្ទាប់​។​

​បន្ទាប់​ពី​ការដួលរលំ​ដ៏​មហន្តរាយ​របស់​ធនាគា​រ Silicon Valley Bank លោក រ៉ូបឺត គី​យ៉ូ​សា​គី (Robert Kiyosaki) បាន​ព្យាករណ៍​ថា ធនាគារ​បន្ទាប់​នឹងត្រូវ​ដួលរលំ គឺ Credit Suisse ខណៈ​ទីផ្សារ​មូល​ប​ត្រ​បំណុល​បាន​ដួលរលំ​។​

​លោក​បាន​ធ្វើការ​ទស្សន៍​ទាយ​បែបនេះ តែ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ធនាគារ Credit Suisse ខ្លួនឯង​បាន​ទទួល​ស្គាល់​ថា​ខ្លួន​មាន “​ភាពទន់ខ្សោយ​ខាង​ហរិញ្ញវត្ថុ​”​ខណៈ​តម្លៃ​នៃ​ការធានា​លើ​មូល​​ប​ត្រ​បំណុល​របស់​ខ្លួន​ពី​ការខកខាន​សង​ទាន់​ពេលវេលា​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ការបង្កើត​ធនាគារ​។​

​ថ្លែង​នៅ​លើ​កម្មវិធី Cavuto: Coast to Coast លោក​គី​យ៉ូ​សា​គី​បាន​និយាយថា “​បញ្ហា​គឺ​ទីផ្សារ​មូល​បត្របំណុល ហើយ​ការព្យាករណ៍​របស់​ខ្ញុំ ខ្ញុំ​បាន​ទាយ​អំពី​ធន​គារ Lehman Brothers កាល​ពី​ច្រើន​ឆ្នាំ​មកហើយ ហើយ​ខ្ញុំ​គិតថា ធនាគារ​បន្ទាប់​ដែល​ត្រូវ​ដួល​គឺ Credit Suisse ពីព្រោះ​ទីផ្សារ​មូល​ប​ត្រ​បំណុល​កំពុង​ដួល​ហើយ​”​។​

​លោក​បាន​ពន្យល់​បកស្រាយ​ខណៈ​កំពុង​កាន់​ក្រដាសប្រាក់​ដុល្លារ​យ៉ាង​ដូច្នេះ​ថា “​ប្រាក់​ដុល្លារ​អាម៉េរិក​កំពុង​បាត់បង់​អនុត្តរភាពរ​បស់​វា​នៅ​ក្នុង​ពិភពលោក​នា​ពេល​នេះ​ហើយ​។ ដូច្នេះ ពួកគេ​នឹង​បោះពុម្ព​លុយ​ដុល្លារ​កាន់តែ​ច្រើនឡើងៗ​…​សូម​ព្យាយាម​ទប់​រឿងនេះ​កុំឱ្យ​កើត​ឡើង​”​។​

​អ្នកជំនាញ​រូបនេះ​បាន​និយាយថា ទីផ្សារ​មូល​បត្របំណុល ដែល​ធំ​ជាង​ផ្សារ​ហ៊ុន ឥឡូវ​នេះ​គឺជា​បញ្ហា ហើយ​ការ​ពិត​ដែល​ថា​វា​កំពុង​ដួល​គឺ​ពិតជា​បង្ក​ការភ័យខ្លាច​ដល់​អ្នក​ឈរ​មើល​ពី​ខាងក្រៅ​។​

​លោក​បាន​បន្តថា លោក​មាន​ការព្រួយបារម្ភ​អំពី​ធនាគារ Credit Suisse ទោះបីជា​វា​ជា​ធនាគារ​ធំ​មួយ ដែល​មាន​ការការពារ​ខ្ពស់ និង​មាន​រតនាគារ​អភិរក្ស​ច្រើន​នៅក្នុង​ផលប័ត្រ​របស់​វា​ក៏ដោយ​។​

​លោក​គី​យ៉ូ​សា​គី ជា​អ្នកនិពន្ធ​សៀវភៅ​លក់ដាច់​បំផុត​លើ​ពិភពលោក “Rich Dad Poor Dad” ចាប់ផ្តើម​មាន​ឈ្មោះ​ល្បីល្បាញ​ពេល​ទាយ​ត្រូវ​អំពី​ការដួលរលំ​របស់​ធនា​គារ Lehman Brothers ឆ្នាំ ២០០៨ ដែល​បាន​ធ្វើឱ្យ​វិបត្តិ​ហិរញ្ញវត្ថុ​កាន់តែ​ផុង​ជ្រៅ​នាពេលនោះ​។​

​លោក​គី​យ៉ូ​សា​គី​ធ្លាប់​ទាយ​ត្រូវ​ថា​ធនាគារ Lehman Brothers នឹង​ដួល​ក្នុង​ឆ្នាំ ២០០៨

​ផ្សារ​ហ៊ុន​នៅ​ក្រុង​ញូវយ៉ក​ជ្រួលច្របល់​ពេល​បើក​ផ្សារ​កាលពី​ថ្ងៃ​ចន្ទ​

​សូមបញ្ជាក់​ថា ទឹកប្រាក់​ជាង​១០០​ពាន់​លាន​ដុល្លារ​បាន​រលាយ​បាត់​ពី​ធនាគារ​អាម៉េរិក​ជាច្រើន​កាលី​ម្សិលមិញ ដោយសារ​តែ​តំលៃ​ភាគហ៊ុន​របស់​ធនាគារ​ធ្លាក់ចុះ​ព្រមៗ​គ្នា​ក្រោយ​ការ​ដួល​រំ​ធនាគារ​Silicon Valley Bank​។​ការជួញដូរ​បាន​ឈប់​ភ្លាមៗ​នៅ​ធនាគារ​តំបន់​យ៉ាងតិច​ចំនួន​២០ ខណៈ​ចលាចល​សាច់ប្រាក់​នាំអោយ​ពួក​និយ័ត​ករ​ចូល​អន្តរាគមន៍​។​ធនាគារ​ធំ​ទាំង​បួន​របស់​អាម៉េរិក​​រួមមាន JPMorgan Chase, Bank of America, Wells Fargo​និង Citibank​ហូរ​ចេញ​សាច់ប្រាក់​អស់​សន្ធឹកសន្ធាប់ ដោយ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធនាគារ​Citigroup​បាន​ធ្លាក់​​ចុះ​អស់​៧,៤៥​ភាគរយ Wells Fargo ចុះ​៧,១​ភាគរយ Bank of America​ចុះ​អស់​៥,៨​ភាគរយ និង​JP Morgan​ចុះ​១,៨​ភាគរយ​។​

​ធនាគារ​ដែល​រងគ្រោះ​ខ្លាំង​បំផុត គឺ​First Republic ដែល​ចុះ​តំលៃ​អស់​៦២​ភាគរយ Western Alliance ចុះ​អស់​៤៧​ភាគរយ និង​KeyCorp​ចុះ​អស់​២១​ភាគរយ​។​

​ការធ្លាក់​ចុះ​ថ្លៃ​ភាគហ៊ុន​យ៉ាង​គំហ៊ុក​ព្រម​គ្នា​នេះ វាយប្រហារ​ផ្សារ​ហ៊ុន Wall Street​អាម៉េរិក​យ៉ាងដំណំ ទោះ​ជា​ប្រធានាធិបតី​អាម៉េរិក​ចូល​អន្តរាគមន៍​មុន​ផ្សារ​ហ៊ុន​បើក​តែ​ប៉ុន្មាន​នាទី​ដោយ​លោក​បាន​​អះអាងថា ពលរដ្ឋ​អាម៉េរិក​អាច​មាន​ជំនឿ​ចិត្ត ថា​«​ប្រព័ន្ធ​ធនាគារ​របស់​យើង​មាន​សុវត្ថិភាព​»​។​

​អតីត​ទីប្រឹក្សា​ទីប្រឹក្សា​សេត​វិមាន​សម័យ​ត្រាំ​លោក ស្ទេ​វ ម័​រ​( Steve Moore)​បាន​ព្រមាន​ថា ធនាគារ​SVB​អាច​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​មួយ​បញ្ហា​ធំ​តែ​ប៉ុណ្ណោះ​ដោយ​បង្ហាញអោយឃើញ​ភាពកំសោយ​​ធំ​មួយ​បង្កឡើង​ដោយ​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​តំលៃ​៤​ទ្រី​លាន​ដុល្លារ​របស់​ប្រធានាធិបតីបៃដិ​ន​។​

​ការដួលរលំ​របស់​ធ​នា​គារ​SVB​កាលពី​ថ្ងៃ​សុក្រ បាន​កើត​ឡើង​នៅ​ពេល​ពួក​វិនិយោគិន​បានចាប់ផ្តើម​ដក​ប្រាក់​ដោយ​សារ​មាន​ការព្រួយបារម្ភ​ថា​វា​លែង​អាច​ទ្រាំទ្រ​នឹង​ការដំឡើង​អត្រា​កា​ប្រាក់​ពី​ធនាគារ​​កណ្តាល​អាម៉េរិក​។​

​លោកម័​របាន​ប្រាប់​សារព័ត៌មា​ន Fox News​ថា​« ខ្ញុំ​គិតថា​វា​សំខាន់​ដែល​គ្រប់​គ្នា​យល់​អំពី​វិបត្តិ​ធនាគារ​នេះ​។​វា​មិនមែន​មក​ពី​មិន​មាន​និយ័ត​ករ​គ្រប់គ្រាន់​ដូច​បៃ​ដិនបាន​និយាយ​ទេ​។​វា​មក​ពី​អតិផរណា​​ហួសហេតុ​និង​ប្រាក់កំចី​រាប់​ទ្រី​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​បាន​ខ្ចី ដែល​វា​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​យើង​…»​។​

​លោក​ថា ដើម្បី​ទប់​អតិផរណា ធនាគារ​កណ្តាល​បាន​ដំឡើង​អត្រា​កា​ប្រាក់​ជាច្រើន​ដង​ក្នុង​ឆ្នាំ​២០២២ និង​ប្រុង​ដំឡើង​ទៀត​នៅ​ឆ្នាំ​នេះ​។​«​នោះ​ហើយ​ជា​កក្តា​បង្ក​បញ្ហា​ហិរញ្ញវត្ថុ​សំរាប់​ធនាគារ​ធំៗ​»៕