ដោយ: ភ្នំខៀវ / បាត់ដំបង: ទំនាស់ពាក្យសំដីរឿងដាំបាយក្លាយជាហិង្សាដោយប្អូនប្រុស ទាញកាំបិតចាក់បងបង្កើតដល់ស្លាប់។
នគរបាលការិយាល័យជំនាញបានប្រាប់ឲ្យដឹងថា ករណីឃាតកម្មខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី ០១ ក្នុងភូមិស្វាយជួរ ឃុំអណ្តេីកហែប ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ជនសង័្សយឈ្មោះយុន សំអូន អាយុ ១៩ឆ្នាំត្រូវជាប្អូនបង្កេីតរបស់ជនរងគ្រោះ ។នៅព្រឹកកើតហេតុបានធ្វេីសកម្មភាពយកកូនកាំបិតចិតបន្លែចាក់ផ្ទួនៗទៅលេីឈ្មោះយុន យៀត ភេទប្រុស អាយុ ២៤ឆ្នាំជាបងបង្កេីតបណ្តាលឱ្យងរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ក្រោយសង្គ្រោះមិនបានសម្រេច។ ជនបង្កបន្ទាប់ពីបានចាក់បងប្រុសខ្លួនហើយ ភ្លាមៗបានរត់គេចខ្លួនឡើងទៅលើភ្នំបាត់ស្រមោល រហូតសមត្ថកិច្ចមូលដ្ឋានស្រុករតន:មណ្ឌល
សហការជាមួយនគរបាលអន្តរាគមន៍ព្រហ្មទ័ណ្ឌកម្រិតស្រាលតាមប្រមាញ់ជាច្រើនម៉ោងទើបប្រទះឃើញ និងឃាត់ខ្លួនបានតែម្តង។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតន:មណ្ឌលបានបញ្ជាក់ឲ្យដឹងបន្ថែមថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពបឋមថាមូលហេតុដែលនាំឲ្យខ្លួនចាក់ទៅលើបងប្រុសដោយសារប៉ះសំដីគ្នាបន្តិចបន្តួចរឿងបងប្រុស ប្រើឲ្យគាត់ (ប្អូន )ទៅដាំបាយក៏ផ្តេីមទៅជាការប្រេីហិង្សាយកកូនកាំបិតចាក់ទៅលេីជនរងគ្រោះមួយរំពេចទាំងជនរងគ្រោះមិនបានប្រុងប្រយ័ត្ន។
ចំពោះមុខនេះកម្លាំងបង្ក្រាបកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនជនបង្កមកកាន់ផែនជំនាញអនុវត្តបន្តតាមនីតិវិធី៕សរន