ដោយ៖ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោកស្រី Stefanie Lang នាយិកាមូលនិធិកេរដំណែលទេសភាព (Legacy Landscapes Fund) លោក Uwe Klug តំណាងធនាគារអភិវឌ្ឍន៍ KfW និងតំណាងអង្គការ CI ប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌ នៃមូលនិធិកេរដំណែលទេសភាព ក្នុងឧទ្យានជាតិ ជួរភ្នំក្រវាញកណ្ដាល។

ក្នុងជំនួបពិភាក្សាការងារនេះដែរ លោករដ្ឋមន្ត្រី លើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍បន្ថែមការចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការជំរុញទេសចរណ៍ ផ្សារភ្ជាប់ទឹកដី ការចិញ្ចឹមសត្វ និងការដាំដុះជាសហគមន៍និងហិរញ្ញប្បទានការប្រាក់ទាប ជាចំណែកមួយ នៅក្នុងគម្រោងអភិរក្ស ព្រោះថាការអភិរក្សបានជោគជ័យ ក៏អាស្រ័យដោយជីវភាពប្រជាជន ល្អប្រសើរផងដែរ៕ V / N

( លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន )