ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អាជ្ញាធរ​ថៃ​កំពុង​ស្វែងរក​ធុង​ដែក​ផ្ទុក​សារធាតុ​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់​មួយបន្ទាប់​ពី​វា​បាន​បាត់​ពី​រោងចក្រ​ថាមពល​មួយ ដោយសារ​វា​បង្ក​ហានិភ័យ​សុខភាព​បើសិនជា​​ប៉ះ​ពាល់វា​ផ្ទាល់​។​

​បុគ្គលិក​នៅ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​នៅ​ខេត្ត ប្រា​ជីន​ប៊ូ​រី នៅ​ខាងកើត​ក្រុង​បាងកក បានកត់សំគាល់​ឃើញ​ថា ធុង​ដែក​ប្រវែង​៣០​សង់ទីម៉ែត្រ​និង​ទទឹង​១៣​សង់ទីម៉ែត្រ បាត់​ក្នុងពេល​​ត្រួតពិនិត្យ​កាលពី​ថ្ងៃ​សុក្រ​។​ការស្វែងរក​យ៉ាង​សស្រាក់សស្រាំ​កាលពី​ចុង​សប្តាហ៍​មិន​បាន​រកឃើញ​ធុង​ធ្ងន់​២៥​គីឡូ​មក្រា​ម​ផ្ទុក​សារធាតុ​វិទ្យសកម្ម​សេ​ស្យូម​-១៣៧(Caesium-137)​នេះ​ទេ ។

​ក្រុមហ៊ុន​ជឿ​ថា​ធុង​នេះ​ធ្លាក់ចុះ​ពី​ជញ្ជាំង​កំពស់​១៨​ម៉ែត្រ កាលពី​ប៉ុន្មាន​ថ្ងៃមុន​និងមានអ្នករើសយក។

​អភិបាលខេត្ត​ប្រា​ជីន​ប៊ូ​រី​បាន​ស្នើសុំ​អោយ​ប្រជាជន​នៅក្នុង​តំបន់​ជួយ​ស្វែងរក​វា​ និងថា«​សារធាតុ​វិទ្យសកម្ម​ស្ថិត​ក្នុង​ធុង​បិទ​ជិត តែបើ​មាន​នរណា​ម្នាក់​បើក​និង​ប៉ះពាល់​វា វា​អាច​បង្ក​ការ​រលាក​និងរ​មាស់​»​។​

​ការិយាល័យ​Atoms for Peace​ដែល​ជា​ទីភ្នាក់ងារ​រដ្ឋាភិបាល​ទទួល​បន្ទុ​ក​ការសិក្សា​ស្រាវជ្រាវ​នុយគ្លេអ៊ែរ បាន​និយាយថា «​បើ​នរណា​បំបែក​ធុង​នេះ​ហើយ​ប៉ះពាល់​វា គេ​អាច​ប្រឈម​ការកើត​មហារីក​​និង​ជំងឺ​ធ្ងន់ធ្ងរ​។​ដូច្នេះ សូម​កុំ​បំបែក​ធុង​នេះ​អោយសោះ​»​។​

​ពួក​មន្ត្រី​បាន​អោយដឹងថា ធុង​វិទ្យុសកម្ម​ដែល​បាត់​នេះ​ជា​ឧបករណ៍​ប្រើ​សំរាប់​វាស់​សម្ពាធ​ចំហាយ​នៅ​រោងចក្រ​៕

​ការបាត់​សារធាតុ​វិទ្យុសកម្ម​មួយ​ធុង​កំពុង​បង្ក​ការព្រួយបារម្ភ​