ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៣នេះសម្តេចអគ្តមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិ បតីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។
លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាបានមានប្រសាសន៍ថាសន្និសីទនេះនឹងធ្វើការជជែកពិភាក្សាលម្អិតអំពីបញ្ហាប្រឈមនិងកាលា នុវត្តភាពលើវិស័យពិការភាពដែលបានជួបប្រទះកន្លងមកសំដៅដោះស្រាយរួមគ្នាតាមរយៈការចែករំលែកបទពិសោធន៍ល្អៗរបស់វាគ្មិនមកពីបណ្តាប្រទេសនានាសំដៅកសា ងផែនការអនាគតមួយប្រកបដោយទំនុក ចិត្តនិងមាននិរន្តរភាព។
សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី៥ស្តីពីការអភិវឌ្ឍស ហគមន៍តាមបែបបរិយាបន្នត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងការផ្តល់ភាពអង់អាចផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់ ជនមានពិការភាពក្នុងអំឡុងនិងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការអភិ វឌ្ឍតាមបែបបរិយាបន្ននៅសហគមន៍»។
សន្និសីទនេះមានគោលបំណងជំរុញការធ្វើបរិយាបន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់,លើកកម្ពស់សុខុមាលភាពសង្គមនិងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព, ពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូគ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍនៅតាមសហគ មន៍តាមបែបបរិយាបន្ន, ចែករំលែកបទពិសោធន៍ល្អៗសក្ខីភាពនិងនវានុវត្តន៍ក្នុងការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ក្នុងអំឡុងពេលនិងក្រោយពេលការរាត ត្បាតនៃជំងឺកូវីដ-១៩។
សន្និសីទនេះមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ ពុធទី១៥រហូតដល់ថ្ងៃសុក្រទី១៧ខែមីនា។អង្គសន្និសីទនេះមានអ្នកចូល រួមប្រមាណ ៧០០នាក់ដែលជាឥស្សរ ជនភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជា សមាជិកព្រឹទ្ធសភា រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនិងពាក់ ព័ន្ធមកពីតាមក្រសួងស្ថា ប័ននានា។
សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានប្រារព្ធឡើងចំ នួន៤លើករួចមកហើយដែលលើកទី១ នៅប្រទេសថៃក្នុងឆ្នាំ២០០៩,លើកទី៣នៅប្រទេសហ្វីលី ពីនក្នុងឆ្នាំ២០១២, លើកទី៣នៅប្រទេស ជប៉ុនក្នុងឆ្នាំ២០ ១៥និងលើកទី៤នៅប្រទេ សម៉ុងហ្គោលីក្នុងឆ្នាំ២០១៩និងលើកទី ៥ ប្រព្រឹត្តទៅនៅកម្ពុជា ៕