ដោយៈ ទេពកង្រី​ / កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ មីនា ២០២៣ លោក អុិត សុធា  ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំព្រះរាជអាជ្ញារង ព្រមទាំងមន្ត្រីរាជការ នៅក្នុងស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង នាំយកថវិកាទៅ​ចែកជូនប្រជាពលរដ្ឋ ៤៥ គ្រួសារ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ដោយក្នុងមួយគ្រួសារៗ ទទួលបានថវិកា ចំនួន ២០ ម៉ឺនរៀល ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៧និង២០ នាទី មានករណីអគ្គិភ័យ បានឆាបឆេះ​លំនៅ​​ដ្ឋានរបស់ប្រជាពលរដ្ឋ អស់ចំនួន ២៧ ខ្នងផ្ទះ ស្មើនឹង ៤៥ គ្រួសារ ៕ V / N