ដោយៈសុផល/ភ្នំពេញ: ក្រសួងទេសចរណ៍ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញទេសចរណ៍ និងអមដោយពិព័រណ៍ការងារក្នុងវិស័យទេសចរណ៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីក្រសួងទេសចរណ៍។
សិក្ខាសាលានេះ មានគោលបំណងដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញ អាជីព និងការងារក្នុងវិស័យទេសចរណ៍ ក៏ដូចជាចូលរួមលើកទឹកចិត្តនិងសម្រួលដល់យុវជន សិស្ស និសិ្សត អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ មានភាពងាយស្រួលក្នុងការស្វែងការសិក្សា និងចាប់យកអាជីពនិងការងារក្នុងវិស័យទេសចរណ៍ ។
ក្រសួងទេសចរណ៍ សូមជូនដំណឹងនេះដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន៕/PC