ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជួប ពិភាក្សាការងារអំពីគម្រោង Forest Garden នៅសៀមរាបជាមួយលោកបណ្ឌិត ផាក ជុងហូ ( Park Chongho) នាយកប្រតិបត្តិនៃអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO) នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបកិច្ចប្រជុំនេះ លោក រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងបន្តគាំទ្រចំពោះគម្រោងថ្មីនេះ ហើយ បានណែនាំឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការគម្រោងនេះ ពាក់ព័ន្ធនឹងការដាំព្រៃឡើងវិញ និងការស្តុកកាបូនជាប្រការចាំបាច់ ព្រមទាំងការគ្រប់គ្រងបង្ការបញ្ហាភ្លើងឆេះព្រៃជាដើម ដើម្បីថែរក្សាព្រៃឱ្យបានល្អ ឱ្យមាននិរន្តរភាព៕/R