ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ “រ៉ូបូត” ដែលគ្រោងនឹងបង្កើតប្រវត្តិសាស្ត្រសម្រាប់ការផ្តល់ដំបូន្មានដល់ចុងចោទទីមួយនៅក្នុងតុលាការជាមួយនឹងបញ្ញាសិប្បនិម្មិត (AIឥឡូវនេះត្រូវបានចោទប្រកាន់ពីបទធ្វើប្រតិបត្តិការដោយគ្មានសញ្ញាបត្រច្បាប់។
រ៉ូបូត DoNotPay ដែលដំណើរការដោយ AI ប្រឈមមុខនឹងការចោទប្រកាន់ថាវាកំពុង”ក្លែងបន្លំជាមេធាវីដែលមានអាជ្ញាប័ណ្ណ” នៅក្នុងបណ្តឹងសមូហភាពមួយ ដែលប្តឹងដោយក្រុមហ៊ុនច្បាប់អាម៉េរិក Edelson ។
រ៉ូបូតយកស្ទីលតាម Chatbot នេះគឺផ្តោតលើការបង្កើតព័ត៌មានផ្លូវច្បាប់និង “ការជួយដោយខ្លួនឯង” ដែលអាចចូលប្រើបានគ្រប់ពេល ដើម្បីគាំទ្រអ្នកប្រើប្រាស់ក្នុងការតតាំងក្តីទល់នឹងក្រុមហ៊ុនសាជីវកម្មធំៗ។
ប៉ុន្តែក្រុមហ៊ុនច្បាប់ដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ Edelson បានអះអាងថា សេវាកម្មនេះគឺ “ខុសច្បាប់” ហើយក្រុមហ៊ុនខ្លួនឯងមានឯកសារច្បាប់ “មិនស្តង់ដារ”។
នៅក្នុងឯកសារដែលចេញផ្សាយដោយតុលាការជាន់ខ្ពស់នៃរដ្ឋកាលីហ្វ័រញ៉ាសម្រាប់តំបន់ខោនធីនៃសាន់ហ្វ្រាន់ស៊ីស្កូ (County of San Francisco) ដើមបណ្តឹងបាននិយាយថា “គួរឱ្យសោកស្តាយសម្រាប់អតិថិជនរបស់ខ្លួន រ៉ូបូត DoNotPay តាមពិតមិនមែនជាមនុស្សយន្ត មេធាវី ឬក្រុមហ៊ុនច្បាប់នោះទេ។ DoNotPay មិនមានសញ្ញាបត្រច្បាប់ មិនមានសិទ្ធិក្នុងដែនយុត្តាធិការណាមួយ និងមិនត្រូវបានត្រួតពិនិត្យដោយមេធាវីណាមួយឡើយ”។
អតីតនិស្សិតសាកលវិទ្យាល័យស្តេនហ្វត (Stanford) លោក យ៉ូស្វេ ប្រូវឌឺ (Joshua Browder)បានបង្កើតរ៉ូបូត DoNotPay ក្នុងឆ្នាំ ២០១៥ ហើយដំបូងឡើយមានបំណងចង់ឱ្យវាទារថ្លៃសំបុត្រចំណតនៅចក្រភពអង់គ្លេសប៉ុណ្ណោះ។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានពង្រីកខ្លួនទៅកាន់សហរដ្ឋអាម៉េរិក ហើយឥឡូវនេះអាចផ្តល់ដំបូន្មានលើប្រធានបទមួយចំនួនទៀត រួមទាំងការពន្យារពេលជើងហោះហើរ សិទ្ធិកន្លែងធ្វើការ និងការទាមទារសំណងពីការផ្សាយពាណិជ្ជកម្មដែលបំភ័ន្ត។ល៕
រ៉ូបូត DoNotPay បង្កើតឡើងដោយលោក យ៉ូស្វេ ប្រូវឌឺ កំពុងត្រូវបានប្តឹងដោយក្រុមហ៊ុនច្បាប់ Edelson