ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ និយតក​រ​អង់គ្លេស​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៤​មីនា​ថា ថ្នាំ​ជំនួយ​លិង្គ​អោយ​ឡើង​រឹង​មួយ​ផ្សេង​ទៀត​នឹង​អាច​រកបាន​នៅតាម​បញ្ជរ​លក់​នៅ​ចក្រភព​អង់គ្លេស​។​

​ឥឡូវនេះ ថ្នាំ Cialis គឺ​ស្រប​ច្បាប់​ក្នុង​ការលក់​ដោយ​គ្មាន​វេជ្ជបញ្ជា ដោយសារតែ​មាន​ការកែ​ប្រែ​ច្បាប់​។​

​បណ្តា​ក្រុមហ៊ុន​ផលិត​របស់​ថ្នាំ​នេះ​បាន​អះអាងថា វា​ល្អ​ជាង​ថ្នាំ​Viagra ព្រោះ​វា​មាន​ប្រសិទ្ធភាព​លឿន​ជាង គឺ​ចំណាយពេល​ត្រឹមតែ ៣០ នាទី​ប៉ុណ្ណោះ​នឹង​ឃើញ​លទ្ធផល​។​

​ប្រសិទ្ធភាព​របស់​វា​ក៏​អាច​មាន​រយៈពេល​យូរ​រហូតដល់ ៣៦ ម៉ោង គឺ​យូរ​ជាង​ថ្នាំខៀវ​ដល់​ទៅ​៦​ដង​។​

​ចំណាត់ការ​នេះ​ក៏​អនុវត្ត​ចំពោះ​ថ្នាំ Cialis Together ផងដែរ ដែល​ជា​កំណែ​ថ្នាំសម្រើប​មួយទៀត​។​

​បុរស ដែល​មាន​អាយុ​លើសពី ១៨ ឆ្នាំ នឹង​អាច​ទិញ​ថ្នាំ​គ្រាប់​របស់​ម៉ាក​ខាងលើ​បាន​នៅតាម​ឱសថស្ថាន​ដោយ​គ្មាន​វេជ្ជបញ្ជា​។​

​ទីភ្នាក់ងារ​និយតកម្ម​ឱសថ​និង​ផលិតផល​ថែទាំ​សុខភាព (MHRA) ដែល​ការពារ​សុវត្ថិភាព​ថ្នាំ​ប្រើ​ក្នុង​ចក្រភព​អង់គ្លេស គឺជា​អ្នក​ធ្វើ​ការសម្រេចចិត្ត​បែបនេះ​៕

​ថ្នាំសម្រើប Cialis ចាប់ផ្តើម​លក់​ដោយ​គ្មាន​វេជ្ជបញ្ជា​នៅ​ចក្រភព​អង់គ្លេស