ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ដំណឹង​ក្លែងក្លាយ​ដែល​និយាយថា​ម៉ាឡេស៊ី​បានប្រកាស​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ដើម្បី​អបអរ​ការ​ឈ្នះ​ពានរង្វាន់​អូ​ស្ការ​កាលពី​រាត្រី​ថ្ងៃអាទិត្យ​របស់​លោកស្រី មី​សែ​ល យ៉ូ (Michelle Yeoh) បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​ជំរុញ​ប្រជាជន​ឱ្យទៅ​ធ្វើការ​។​

​រូបភាព ដែល​គេ​សន្មត់​ថា​មក​ពី​កាសែត​ភាសា​អង់គ្លេស​ដ៏​ពេញនិយម The Star របស់​ម៉ាឡេស៊ី បាន​បង្ហោះ​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ មាន​ចំណងជើង​ថា “​នាយករដ្ឋមន្ត្រី​អាន់​វ៉ា​ប្រកាស​ថ្ងៃ​ឈប់សម្រាក​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​ទី​១៥​មីនា​នេះ ៖ នេះ​ជា​មោទនភាព​របស់​ប្រទេស​!”​។​

​ប៉ុន្តែ​ក្រុមហ៊ុន Star Media Group Bhd ដែល​ជា​ម្ចាស់​វេប​សាយនេះ បាន​លុបចោល​ភ្លាមៗ​ដោយ​និយាយថា រូបភាព​នេះ​គឺជា “​ការផ្សាយ​ខុស​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត​របស់ The Star” ជាហេតុ​ធ្វើឱ្យ​ក្តីសង្ឃឹម​ឈប់សម្រាក​របស់​កម្ម​ករ​និយោជិត​ទូទាំង​ប្រទេស​ត្រូវ​រលាយ​។​

​បន្ទាប់មក​ក៏​មាន​ការ​ចេញ​ផ្សាយ​ពី​ការិយាល័យ​នាយករដ្ឋមន្ត្រី ដោយ​ប្រកាស​ថា “​ព័ត៌មាន​នេះ​គឺ​ក្លែងក្លាយ​ទេ​” ដោយ​បំផ្លាញ​អស់​រាល់​ក្តី​សុបិន​ដែល​ប្រជាជន​ម៉ាឡេស៊ី​មាន​សម្រាប់​ថ្ងៃ​សម្រាក​បន្ថែម​ពី​ការអបអរ​តារា​ហូលីវូដ​ដើមកំណើត​ម៉ាឡេស៊ី​។​

​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​អង្វរ​នៅលើ Facebook ថា “​សូម​ប្រជាជន​កុំ​ផ្សព្វផ្សាយ ឬ​ចែករំលែក​ព័ត៌មាន​មិន​ច្បាស់លាស់ ឬ​មិន​ពិត​”៕

​ទោះជា​វា​ជា​ដំណឹង​ក្លែងក្លាយ ក៏​វា​បង្ក​ឱ្យ​ប្រជាជន​ម៉ាឡេស៊ី​ជាច្រើន​នាំគ្នា​ឈប់​សម្រាក​ថ្ងៃ​ពុធ​នេះ ដើម្បី​អបអរ​លោកស្រី​យ៉ូ​ឈ្នះ​ពាន​អូ​ស្កា​រ