ដោយៈទេពកង្រី/កំពង់ឆ្នាំង:នាថ្ងៃទី ១៥ខែមីនា ឆ្នាំ២០២៣នៅសាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេសមានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការងារយោធាឆ្នាំ ២០២២និងលើកទិសដៅការងារយោធាឆ្នាំ ២០២៣ ដែលធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ មេបញ្ជាការរងយុទ្ធភូមិភាគពិសេស។

លោកឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់តារា នាយកសាលាហ្វឹកហ្វឺលពលទាហានរបស់យោធភូមិភាគពិសេសបានឲ្យដឹងថា ការងារគោរពបទបញ្ជា ការតាមដានសភាពការណ៍សន្តិសុខស្ដាប់ធ្នាប់សង្គម ការងារកសាងនិងពង្រឹងកម្លាំង ការងារហ្វឹកហ្វឺននិងអប់រំចិត្តសាស្ត្រ ការងារចុះជួយប្រជាពលរដ្ឋ ការងារគោលនយោបាយមិត្តជួយមិត្ត ការងារនយោបាយផ្ទៃក្នុងរបស់កងទ័ពរួមនិងបញ្ហាប្រឈមផ្សេងៗក្នុងឆ្នាំ ២០២២ ដែលជាឆ្នាំមួយជួបការរីករាលដាលនៃជំងឺ covid 19កន្លងទៅគឺសុទ្ធតែជាបេសកម្មការងាររបស់កងកម្លាំងនៅក្នុងអង្គភាព។

ដោយឡែក លោក សោម សុវណ្ណ បានធ្វើការកោតសរសើដល់កងកម្លាំងទាំងអស់ដែលចំណុះអោយយោធភូមិភាគពិសេសដែលបានរួមសាមគ្គីគ្នាធ្វើអោយអង្គភាពទាំងអស់មានអភិវឌ្ឍន៍និងរីកចម្រើនជាបន្តបន្ទាប់ពិសេសសាលាហ្វឹកហ្វឺនពលទាហានដែលបានប្រឹងប្រែងធ្វើអោយការហ្វឹកហ្វឺនរបស់សិក្ខាកាមទទួលបានការរីកចម្រើនល្អប្រសើរ ។

ក្រោយពីបានស្តាប់នូវរបាយការណ៍មកមេបញ្ជាការរងយោធភូមិភាគពិសេសបានធ្វើការផ្តាំផ្ញើរដល់គ្រប់អង្គភាពចំណុះឲ្យយោធភូមិភាគពិសេសទាំងអស់ត្រូវប្រឹងប្រែងបន្ត សហការជាមួយអាជ្ញាធមូលដ្ឋាននិងអង្គភាពពាក់ពន្ធអោយបានកាន់តែល្អប្រសើថែមទៀត ។

លោក សោម សុវណ្ព បានបញ្ជាក់បន្ថែមទៀតថា ការកសាងសាមគ្គឺភាពផ្ទៃក្នុងអោយបានល្អ ហើយក្តាប់បាននូវកល់ល្បិចពួកអមិត្តគឺជារឿងចាំបាច់របស់កងកម្លាំង ។ P / N