ភ្នំពេញ: ក្នុងគោលដៅពង្រឹងយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការ និង ការគ្រប់គ្រងលទ្ធផលរបស់ខ្លួន កម្មវិធីគំនិតផ្តួចផ្តើម សម្ព័ន្ធ នៃ មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអន្តរជាតិ(CGIAR) ស្តីពីតំបន់ដីសណ្ត អាស៊ី(AMD) បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំ ឆ្លុះបញ្ចាំង និង ការ រៀបចំផែនការ ចាប់ពីថ្ងៃទី១៤ ដល់១៧ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង ភ្នំពេញ ប្រទេសកម្ពុជា។
សិក្ខាសាលានេះ មានគោលបំណងផ្តល់ឱកាសសម្រាប់ដៃគូជាតិ និងអ្នកវិទ្យាសាស្ត្រ OneCGIAR ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាព និង សមិទ្ធផលនៃគំនិតផ្តួចផ្តើម AMD នៅក្នុងប្រទេសជាអាទិភាព មួយចំនួនដូចជា បង់ក្លាដែស កម្ពុជា និងវៀតណាម។
សកម្មភាពបែបចូលរួម និងមេរៀនបទBiសោធន៍របស់ប្រទេស នីមួយៗ នឹងធ្វើឡើងតាមរយៈការធ្វើការរួមគ្នា ការកំណត់ផល ប៉ះពាល់ ការវិភាគចំណុចខ្វះខាត និងការរៀបចំផែនការ សកម្មភាព សម្រាប់អនុវត្តក្នុងឆ្នាំបន្តបន្ទាប់ នៃគំនិតផ្តួចផ្តើម AMD ដោយធានា លទ្ធផល របស់ប្រទេសនីមួយៗប្រកបដោយនិរន្តរភាព។
ចំពោះមុខមន្ត្រី និងអ្នកតំណាងនៃក្រសួង ស្ថាប័ននានារបស់ រដ្ឋាភិបាល គ្រឹស្ថានសិក្សា អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកពាក់ព័ន្ធ ផ្សេងដទៃទៀត លោកបណ្ឌិត ហ្សង់ បាលីអេ (Balie) នាយកប្រចាំ តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកសម្រាប់សម្ព័ន្ធ នៃមជ្ឈមណ្ឌល ស្រាវជ្រាវកសិកម្មអន្តរជាតិ បានចែករំលែកថា គំនិតផ្តួចផ្តើម ស្តីពី តំបន់ដីសណ្តអាស៊ី មានគោលបំណងបង្កើតភាពធន់ បរិយាបន្ន និង ផលិតភាពនៃតំបន់ដីសណ្ត ដោយដោះស្រាយនូវបញ្ហា ប្រឈមនានា ជាប្រព័ន្ធ ដើម្បីពង្រីកវិសាលភាពនៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងការ អនុវត្តនៅក្នុងសហគមន៍ថ្នាក់ជាតិ និងកម្រិតតំបន់។
លោកបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើម ស្តីពីតំបន់ដីសណ្តអាស៊ី គឺជាផ្នែក មួយ នៃ One CGIAR ក្នុងចំណោមគំនិតផ្តួចផ្តើមស្រាវជ្រាវ ចំនួន៣៣ ដែលមានគោលបំណងផ្តល់នូវឥទ្ធិពលជាវិជ្ជមានលើ អាហារូបត្ថម្ភ សុខភាព និងសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការប្រកបរបរចិញ្ចឹមជីវិត និងការងារ សមភាពយេនឌ័រ យុវជន បរិយាបន្នសង្គម កាត់បន្ថយ និងបន្សាំនឹងអាកាសធាតុ ព្រមទាំងសុខ ភាព បរិស្ថាន និងជីវចម្រុះ។
លោកបន្តថា តាមរយៈគំនិតផ្តួចផ្តើមស្តីពីតំបន់ដីសណ្តអាស៊ីនេះ “គ្រប់វិស័យ ដែលធ្វើការសម្រាប់តំបន់ដីសណ្ត នឹងមានវេទិកា សម្រាប់ការស្រាវជ្រាវរួមគ្នាសម្រាប់ការអភិវឌ្ឍ និងការចែករំលែក ចំណេះដឹង ដែលនឹងផ្តល់សិទ្ធិអំណាចដល់ដៃគូស្រាវជ្រាវត្រឹម តែប៉ុណ្ណោះទេ ប៉ុន្តែជាពិសេសដល់គ្រួសារកសិករខ្នាតតូចភាគច្រើន និងវិស័យងាយរងគ្រោះ ដែលការចិញ្ចឹមជីវិតរបស់ពួកគេពឹងអាស្រ័យ ទៅលើតំបន់ដីសណ្ត។”
លោកបណ្ឌិត អូឡេ សានឌ័រ (Bjoern Ole Sander) អ្នកដឹកនាំ គម្រោង ស្តីពីតំបន់ដីសណ្តអាស៊ី និងជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ នៅវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ បានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២២ គម្រោងស្តីពីតំបន់ដីសណ្តអាស៊ី មិនត្រឹមតែបង្កើតបាន នូវចំណេះដឹងថ្មីៗជិត ១០០ប៉ុណ្ណោះទេ ថែមទាំងផ្តល់ធាតុចូលដល់ ការផ្លាស់ប្តូរផ្នែកគោលនយោបាយបានចំនួន៩ នៅក្នុងប្រទេសដែល អនុវត្តគម្រោងស្តីពីតំបន់ដីសណ្តអាស៊ី និងការផ្តួចផ្តើមចំនួន៨ កំពុងស្ថិតក្រោមការរៀបចំ ។ប៉ុន្តែគម្រោង ក៏បានផ្តល់ផល ទៅដល់ កសិករ ១៦០ ០០០នាក់ និងអ្នកប្រើប្រាស់នវានុវត្តន៍ផ្សេងទៀត និងបានបណ្តុះបណ្តាល ៧ ០០០នាក់ នៅក្នុងសកម្មភាពអភិវឌ្ឍន៍ សមត្ថភាព ចំនួន៣០។
លោក បានរាយការណ៍ថា AMD បាននិងកំពុងគាំទ្រយុទ្ធសាស្ត្រ បន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ជា ពិសេស នៅក្នុងខេត្តតំបន់ដីសណ្តចំនួនបួនគឺ កណ្តាល តាកែវ ព្រៃវែង និងស្វាយរៀង តាមរយៈការកសាងសម្ព័ន្ធភាពសិក្សា លើកកម្ពស់ កិច្ចអន្តរាគមន៍ នៃអាហារូបត្ថម្ភ បង្កើតឡើងការប្រឹក្សាផ្នែក អាកាស ធាតុ ឌីជីថល ការធ្វើតេស្តសាកល្បង ស្តង់ដារគ្រប់គ្រងគំរូ បរិយាបន្ន សង្គម និងគាំទ្រផែនការអភិវឌ្ឍផ្អែកលើមូលដ្ឋានតម្រូវការ ជាក់ ស្តែង។
នៅក្នុងពិធីបើកសិក្ខាសាលាខាងលើនេះ លោកស្រីបណ្ឌិត ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់អំពីការងារការចាប់ផ្តើមដំណើរការ នៃគម្រោងស្តីពី តំបន់ដីសណ្តអាស៊ី ដូចជាសិក្ខាសាលាបង្កើតបណ្តាញអ្នក ពាក់ព័ន្ធ ចម្រុះ នៅក្នុងខេត្តតាកែវ និងព្រៃវែង និងសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី ផែនទីឆ្លាតវៃអាកាសធាតុ និងផែនការបន្សាំ (CS-MAP) សម្រាប់ខេត្តតំបន់ដីសណ្ត។
លោកស្រី បានស្នើឱ្យអ្នកចូលរួម ដែលតំណាងឱ្យប្រទេសតំបន់ដី សណ្តទាំងអស់ និងក្រុមអ្នកពាក់ព័ន្ធ ចូលរួមយ៉ាងសកម្មនៅ ក្នុង សិក្ខាសាលានេះ និងឆ្លៀតឱកាសផ្តល់ឱ្យក្រុម AMD នូវគោលគំនិត និងមតិកែលម្អចាំបាច់ គឺមិនត្រឹមតែធានាបាននូវលទ្ធផលជាមូលដ្ឋាន ប្រកបដោយនិរន្តរភាព ប៉ុន្តែក៏ដើម្បីធ្វើឱ្យគម្រោង AMD ឆ្លើយតប យ៉ាងពិតប្រាកដទៅនឹងតម្រូវការរបស់កសិករខ្នាតតូច និងតម្រូវការផ្សេងទៀតៗទៀតនៅក្នុងតំបន់ដីសណ្ត៕ srn / N