ឱកាស​ការងារ​ជាង ៥ ពាន់​កន្លែង ត្រៀម​បង្ហាញ​នៅ​ថ្ងៃទី​១៧ មីនា ខាងមុខនេះ ក្នុង​ខេត្តកំពង់ស្ពឺ​

​ដោយ​: ពៅ​និមល / ភ្នំពេញ​៖ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការស្វែងរក​ឱកាស​ការងារ​ថ្មី របស់​កម្មករ កម្មការិនី​រោងចក្រ ដែល​បាន​បាត់បង់​ការងារ ឬ​ត្រូវ​ព្យួរ​កិច្ចសន្យាការងារ នាពេល​កន្លងមកនេះ​។ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នឹង​រៀបចំ​នូវ​ព្រឹត្តិការណ៍ ជ្រើសរើស​កម្មករ និយោជិត ទ្រង់ទ្រាយ​ធំ នៅក្នុង​ទីតាំង «​បុរី​កម្មករ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​» នៅ​ថ្ងៃទី​១៧ ខែមីនា​នេះ ដោយមាន​រោងចក្រ សហគ្រាស​ធំៗ ចំនួន​៥ ចូលរួម​ជ្រើសរើស​កម្មករ កម្មការិនី ចំនួន ៥.៤៥០ នាក់​។​