ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ប៊ុលហា្គរី មានចំនួន ៨,១ លានដុល្លារ កើនឡើង ៧៨ ភាគរយ
ដោយ: ពៅនិមល / ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងកម្ពុជា-ប៊ុលហា្គរី គិតត្រឹមបំណាច់ឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៨,១ លាន ដុល្លារអាមេរិក កើនឡើងប្រមាណ ៧៨ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១។
តាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថាៈ ទំនិញនាំចេញសក្តានុពលពីកម្ពុជា ទៅប៊ុលហ្គារី រួមមាន សំលៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ ជាដើម។ រីឯទំនិញ នាំចូលសក្តានុពលពី ប៊ុលហ្គារីមកវិញ រួមមាន ជីកសិកម្ម ស្ពាន់ កែវ និង ម្ស៉ៅ ។ល។