ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ ការអភិវឌ្ឍធនធានមនុស្ស ជាចំណុចដ៏សំខាន់ ជាគន្លឹះនៃដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់យើង ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ ច្បាស់ណាស់ថា នៅក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ គឺការចែកសញ្ញាបត្រ នៅតាមសាកលវិទ្យាល័យនានា ហើយមាននិស្សិត រាប់ម៉ឺននាក់ ត្រូវបានទទួលសញ្ញាបត្រ។ ចំណុចនេះ បង្ហាញឲ្យឃើញ ពីវឌ្ឍនភាពនិងការរីកចម្រើន របស់ប្រទេសជាតិរបស់យើង ធនធានមនុស្ស ជាចំណុចដ៏ សំខាន់ ជាគន្លឹះនៃដំណើរការ សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ។

សម្តេចបានបន្តថាៈ សាកលវិទ្យាល័យទាំងអស់ សុទ្ធតែបានចូលរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្ស ដែលជាការរួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ ។

សម្តេចតេជោ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងពិធីប្រគល់សញ្ញាបបត្រ ជូននិស្សិតសាកលវិទ្យាល័យ បៀលប្រាយ សរុបប្រមាណ ៤.៥៦៦ នាក់នារី ២.០៣២ នាក់៕/V/R