ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ស្រួង ភាវី ដែលកំពុងតែនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ បាននិយាយថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ គឺជាប្រវត្តិសាស្រ្តរបស់រូបនាង ដែលបានឈ្នះអត្តពលិកឆ្នើមៗ ប្រចាំឆ្នាំ ដល់ទៅ ៤ពាន នាងមានភាពរំភើបមោទនភាព ខ្លាំងណាស់ ក្នុងនាមជាកីឡាការិនីម្នាក់ មកពីប្រទេសកម្ពុជា។
កីឡាកាវិនីកម្ពុជា ប្រភេទកីឡាប៊ីយ៉ា ស្រួង ភាវី បានឈ្នះពានរង្វាន់ ៤ គ្រឿង ក្នុងពេលតែមួយ នៃកម្មវិធី PBA Awards 2023 ធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង ដែលជាកម្មវីធីប្រគល់ពាន ទៅកាន់អត្តពលិកឆ្នើមៗ ប្រចាំឆ្នាំ ដ្បិតអត្តពលិកផ្សេងៗ ទទួលបានត្រឹម មួយពានប៉ុណ្ណោះ។
សូមបញ្ជាក់ថា មុនឈានដល់ការឈ្នះពាន ចំនួន ៤ គ្រឿងនេះ ៤គ្រឿង ពីកម្មវិធី PBA Awards 2023 កីឡាការិនីកម្ពុជា ស្រួង ភាវី ក៏ទើបតែគ្រងតំណែងជើងឯក ម្ចាស់ពានរង្វាន់ កម្រិតពិភពលោក PBA- LPBA World Championship 2023 នេះដែរ។
ស្រួង ភាវី បាននិយាយថាៈ រូបគេ ពិតជារំភើបស្ទើរតែរកពាក្យអ្វី និយាយមិនចេញ តែអ្វីដែលនាង នឹកឃើញមុនគេនោះ គឺជាកិត្តិយស សម្រាប់ប្រជាជាតិរបស់។ ស្រួង ភាវី ម្នាក់នេះ មកពីប្រទេសកម្ពុជា គឺជាមាតុភូមិដ៏ល្អផូរផង់របស់នាង។ កូនស្រីកម្ពុជាម្នាក់នេះ នឹងខិតខំប្រឹងប្រែង ធ្វើអ្វីៗឱ្យអស្ចារ្យ និងនាំយកនូវកិត្តិយសដ៏បវរ សម្រាប់ជាតិមាតុភូមិ ពុកម៉ែ បងប្អូនយើង ដែលតែងតែគាំទ្រ និងលើកទឹកចិត្ត ដល់រូបនាង កន្លងមក៕/V/R