ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយការចូលរួមសម្ដែងការសោកស្ដាយ ចំពោះការឆេះព្រះ រាជដំណាក់ នៅខេត្តសៀមរាបនោះ សម្តេចក៏បានអំពាវនាវ សូមឲ្យមានការបកស្រាយ ត្រឹមតែកម្រិត នៃសេចក្តីប្រកាសរបស់ ក្រសួងព្រះបរមរាជវាំង បានហើយ កុំទៅហួស ពីហ្នឹង។

សម្ដេចតេជោ បានថ្លែងអំពាវនាវបែបនេះ បន្ទាប់ពីមានការវាយប្រហាររបស់ពួក អ្នកនយោបាយប្រឆាំង នៅក្រៅប្រទេស បានចោទប្រកាន់ការឆេះព្រះរាជដំណាក់ ខេត្តសៀមរាប គឺជាការរៀបចំរបស់គណបក្សប្រជាជន ។

សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យបារមីព្រះអង្គចេក ព្រះអង្គចម កាត់សេចក្តីចំពោះ ជនទាំងនោះ ប្រសិនបើនិយាយខុសការពិតឲ្យដាក់ទោសកុំប្រណី ចំពោះជនទាំងនោះ។

សម្តេចតេជោ បានបន្តថាៈ រាជរដ្ឋាភិបាល ខ្លាចបំផុត គឺការមហន្តរាយ នៃអគ្គិភ័យតែម្ដង ទុស្សេខ្សែភ្លើង ច្រើនណាស់។

សម្តេចក៏សូមអំពាវនាវឲ្យមានការយកចិត្តទុកដាក់គ្រប់ពេលទាំងអស់ គឺត្រូវប្រុងប្រយ័ត្ន បញ្ហាអគ្គិភ័យនេះ គឺឆេះរាល់ថ្ងៃ។

សម្តេចបានដាក់ជាសំណួរថា នៅទីក្រុងប៉ារីស សារមន្ទីរមួយដែលមានអាយុកាលជាង ៨០០ ឆ្នាំ តើម៉ាក្រុងទទួលខុសត្រូវបែបណា? តើទៅចាប់បង្ខំឲ្យម៉ាក្រុង ចុះចេញពី តំណែងឬ? ។ សូម្បីប្រទេសបារាំង មានបច្ចេកវិទ្យា ក្នុងការពន្លត់អគ្គិភ័យ ក៏គ្រប់គ្រងមិន បានផង ពេលនោះ ។ ប៉ុន្តែយើងគ្រប់គ្រងស្ថានការណ៍បាន តែរយៈពេលប៉ុន្មានម៉ោង ប៉ុណ្ណោះ។

សម្តេចបានបន្តថាៈ បញ្ហាធំ គឺបញ្ហាជួសជុលឡើងវិញ ។ សម្តេចបានបន្តថាៈ យើងមាន ការសោកស្ដាយ តែកុំឲ្យទៅជ្រុលហួសពីអ្វី ដែលកើតជាក់ស្ដែង ដែលខ្ញុំករុណាខ្ញុំ នៅតែបន់ស្រន់ ដល់ព្រះអង្គចេក ព្រះអង្គបារមី នៅទីនោះ តាមផ្តន្ទាទោសពួក ដែលនិយាយបែបនេះ ៕/V/r