លោក ហ៊ុន ម៉ា​ណែ​ត​: សូម​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន ដើម្បី​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍

1279
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម ទទួលបន្ទុក​ការងារ​យុវជន សូម​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ថែរក្សា​សុខសន្តិភាព ការអភិវឌ្ឍ និង​ភាពសម្បូរ​សប្បាយ​ក្រោយពេល​បោះឆ្នោត និង​យើង​រួមគ្នា​អភិវឌ្ឍ​ប្រទេស​ឱកាស​រីកចម្រើន​ជា​បន្តទៅទៀត ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​កាន់តែ សម្បូរ​សប្បាយរីករាយ​ជាង​ជំនាន់​យើង​ទៀត​។​

​ការ​ថ្លែង​នេះ នៅក្នុង​ពិធី​រៀបចំ​ហែរ​ក្បួន​ឃោសនា​របស់​យុវជន​គណបក្ស​ប្រជាជន​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃអាទិត្យ ទី​១៥ កក្កដា ឆ្នាំ​២០១៨​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​គណបក្ស​ដទៃ​ត្រូវគោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​អោយមាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​រាល់​៥​ឆ្នាំ​ម្តង ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ និង​រៀបចំ​រាជរដ្ឋាភិបាល​។ ដូច្នេះ​នៅ​ថ្ងៃទី​២៩ យើងទាំងអស់គ្នា​ត្រូវ​ទៅ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​ប្រទេស​តទៅទៀត​។

​លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា បោះឆ្នោត​គឺជា​វិធី​តែមួយគត់ សម្រាប់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស តាម​លទ្ធិប្រជាធិបតេយ្យ និង​ដោយ​សន្តិវិធី ដែល​ច្បាប់​បានអនុញ្ញាត​។ ការបោះឆ្នោត គឺជា​វី​ធី​សាស្ត្រ​មួយ​ដែល​ឲ្យ​បក្ស​ទាំងអស់​ឆ្លើយតប​ទៅ និង​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត ផ្ដល់ឱកាស​ឲ្យ​គណបក្ស​ដែល​ខ្លួន​ចង់ឱ្យ​ដឹកនាំ​ប្រទេស​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម