ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវចំពោះប្រជាពលរដ្ឋ ដែលមានដាក់ប្រាក់ នៅធនាគារ សូមកុំស្លន់ស្លោ ការស្លន់ស្លោ ធ្វើឲ្យយើងបាត់បង់ផល ប្រយោជន៍ទៅវិញ ទេ។ ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុនសែន ធ្វើឡើង បន្ទាប់ពីមានការដួលរលំ នៃធនាគារធំពីរ របស់អាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋកម្ពុជា សូមកុំឲ្យស្លន់ស្លោរ ចំពោះការដួលរំលំ នៃធនាគាររបស់អាមេរិក។ រឿងនេះ វាធ្លាប់បានកើតនៅឆ្នាំ១៩៩៧ គឺការដួលរលំនៃធនាគារ នៅអាមេរិក រាប់ទាំងនៅកម្ពុជា។ ប៉ុន្តែធនាគារយើងពេលនោះ វានៅតូចៗណាស់។ ពលរដ្ឋរបស់យើង ទៅបង្ខំដកលុយ ក្នុងរយៈពេលប្រហែលជា អាទិត្យ។ ប៉ុន្តែ បន្ទាប់ពី អាទិត្យ គឺបែរជាឃើញពលរដ្ឋរបស់យើង យកលុយទៅដាក់ វិញ ធ្វើឲ្យធនាគាររបស់យើង មួយចំនួនរាប់ ទាំងធនាគារពាណិជ្ជកម្មក្រៅប្រទេស និងធនាគារកាណាឌីយ៉ា ពេលហ្នឹង រឹងមាំឡើងវិញ ប៉ុន្តែត្រូវដួលរំលំធនាគារលោក គង់ ទ្រីវ និងធនាគារកសិកររបស់ថៃ ដោយសារការបង្ខំការដកប្រាក់ ធ្វើឲ្យធនាគារ ត្រូវបានដួលរំលំ។

មកដល់ឆ្នាំ ២០០៨ វិបត្តិហិរញ្ញវត្ថុសកល ដែលផ្ដើមចេញពីការដួលរលំ នៃធនាគារ របស់អាមេរិកនោះដែរ តែវាអត់បានធ្វើឲ្យប៉ះពាល់ដល់កម្ពុជាទេ ពិតមែនតែពេលនោះ យើងបានខិតខំទប់ស្កាត់ហានិភ័យ ដោយដំឡើងអត្រាកាតព្វកិច្ចពី ភាគរយ ទៅ១២% កាលពីពេលនោះ ដើម្បីជាទុនបម្រុងទុក នៅពេលស្ថានភាពអាក្រក់។

សម្តេចតេជោ បានអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលបានដាក់ប្រាក់ នៅធនាគារ សូមកុំស្លន់ស្លោ ធ្វើឲ្យយើងបាត់បង់ផលប្រយោជន៍ទៅវិញទេ។ ឧទាហរណ៍ ប្រាក់របស់យើង យកទៅដាក់យកការប្រាក់ ខែ ឬ១ឆ្នាំ។ បើយើងដក ឬយកមុន គឺវានឹងបាត់បង់ទាំងអស់ នូវការប្រាក់ ដែលមិនទាន់ដល់ការកំណត់។

សម្តេចសុំឲ្យប្រជាពលរដ្ឋជឿទុកចិត្ត ទៅលើសមត្ថភាពគ្រប់គ្រង លើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ហើយធនាគារមានទុនបម្រុងគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែអ្វីដែលជាការខាតបង់របស់យើង គឺប្រជាពលរដ្ឋរបស់យើង មានការភ័យស្លន់ស្លោនាំគ្នាទៅដកប្រាក់ ដែលនាំឲ្យមានការខាតបង់ នូវចំណែកប្រាក់ដែលជាការប្រាក់៕/V-PC