ដោយៈតារារិទ្ធ/ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ១៦ខែមីនានេះបានប្រាប់ទៅទូតបរទេសនៅកម្ពុជាថាអ្នកឯងត្រូវដឹងឥរិយាបថខ្លះគឺអ្នកឯងជួយធ្វើបាបអ្នកអ្នកដែលត្រូវចោទ កើតជាហេតុផលឱ្យតុលាការដែលកំពុងស្វែងរករឿងរ៉ាវនៃការឃុបឃិតជាមួយបរទេសបាន ។អ្នក ឯងត្រូវយល់ដោយសារឥរិយាបថរបស់អ្នកឯងអញ្ចឹងទើបខ្ញុំត្រូវប្រយ័ត្នដែរ។
សម្តេចតេជោបន្តថាកន្លងទៅនេះឯងរួមចំណែកជួយដល់តុលាការដែលកំពុងកាត់ក្តីជនត្រូវជាប់។ បន្តិចជួបអ្នកបន្តិចជួបអ្នកនោះ នេះហើយបានជាតុលាការគេមិនយកចិត្តទុកដាក់ហើ យវាក៏បានបង្កើតនូវចំណុចដែលហ៊ុនសែន មិនជឿទុកចិត្តលើកលែងទោសឲ្យអ្នកណាទាំងអស់។អ្នកឯងត្រូវដឹងឥរិយាបថខ្លះគឺអ្នកឯងជួយធ្វើបាប។អ្នកឯងត្រូវយល់ដោយសារឥរិយាបថរបស់អ្នកឯងអញ្ចឹងទើបខ្ញុំត្រូវប្រយ័ត្នដែរ។ អញ្ចឹងទីចុងបំផុតអ្នកឯងយល់ទេបន្ទាត់នយោបាយរបស់ពួកអ្នកឯងខុសបង្កើតជាហេតុផលឱ្យតុលាការដែលកំ ពុងស្វែងរករឿងរ៉ាវនៃការឃុបឃិតជា មួយបរទេស។វាទម្លាក់នូវការមិនជឿទុកចិត្តរបស់នាយករដ្ឋមន្ត្រី ដែលនាយករដ្ឋមន្ត្រីមិនអាចលើកដៃចុះហត្ថ លេខាលើកលែងទៅឱ្យអ្នកណាទាំង អស់។នៅក្នុងសំណុំរឿងនេះ ។នេះជាការជូនសារដើម្បីជម្រាបជូនទៅជនបរ ទេសទាំងឡាយ, ព្រោះការទូតទាមទារឱ្យនិយាយត្រង់ៗតែម្ដង។
សម្តេចតេជោក៏បានរំលឹកទៅជនបរទេ សសូមកុំមើលកម្ពុជាត្រឹមតែកម្ពុជាសូមមើលកម្ពុជាឱ្យឆ្ងាយជាងនេះបន្តិចព្រោះកម្ពុជាមានដៃគូច្រើន។ដូចជាដៃគូនៅ ក្នុងអាស៊ានបើអ្នកឯងចង់ធ្វើដៃគូល្អជាមួយអាស៊ាន អ្នកឯងត្រូវធ្វើដៃគូល្អជាមួយនឹងបណ្ដាប្រទេសនៅក្នុងអាស៊ានទាំងអស់រាប់ទាំងកម្ពុជាផងដែរ។ កម្ពុជាមានសិទ្ធិ ។
សម្តេចក៏បានជូនសារទៅមិត្តភក្តិបរទេ សទាំងឡាយសុំកុំធ្វើយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាហើយកុំភ្លេចថាកម្ពុជាជាសមាជិកអាស៊ានក្នុងពេលដែលអ្នកចង់មានទំនាក់ទំនងល្អជាមួយនឹងអា ស៊ាន ហើយកម្ពុជាក៏មានសិទ្ធិក្នុងការបន្តុចបង្អាក់មិនឲ្យមានកូសង់ស៊ីសក្នុងទំនាក់ទំនងជាមួយប្រទេសណាមួយដែរ ។ដូច្នេះចង់ធ្វើទំនាក់ទំនងល្អជាមួយអាស៊ានត្រូវធ្វើទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសក្នុងអាស៊ានទាំង អស់៕សរន-PC