ដោយៈតារារិទ្ធ/ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ១៦ ខែមីនានេះបានផ្តាំទៅជានបរទេស ទាំងអស់ ថាមិនចាំបាច់ធ្វើយុទ្ធនាការបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាទេ។ កម្ពុជា មានសិទ្ធិគ្រប់គ្រាន់ក្នុងការអនុវត្តរដ្ឋធម្មនុញ្ញរបស់ខ្លួន ការពារទឹកដីរប ស់ខ្លួន។

សម្តេចតេជោថ្លែងថាខ្ញុំក៏គួរតែដាស់ តឿនចំពោះអ្នកទាំងឡាយនៅខាង ក្រៅ ។យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាតាម រយៈកំពង់ផែរាមបានកើតឡើង វិញ។ខ្ញុំសូមប្រាប់អ្នកទាំងឡាយកុំបាច់ថតពីផ្កាយរណបគឺសម្ដេច ទៀ បាញ់ បានទៅបើកការដ្ឋានដើម្បីស្ថាបនាកំពង់ផែរាមដូច្នេះវាគ្មានព័ត៌មានចារកម្មអីទៀតនោះទេ លើកលែងតែអ្នកឯងចង់រករឿងខ្ញុំ

សម្តេចតេជោបន្តថា យើងកំពុងពង្រឹងសមត្ថភាពយោធារបស់កម្ពុជា មានអី ខុស។ទឹកដីនេះជាទឹកដីកម្ពុជា។កម្ពុជាមានសិទ្ធិនិងធ្វើដើម្បីរបស់ខ្លួន។ជម្រៅទឹកពីដើមរបស់យើងត្រឹមតែ២.៧ម៉ែត្រ ទេ។ពេលនេះត្រូវតែបូមវាឱ្យជ្រៅនិងធ្វើមូលដ្ឋានកងទ័ពឱ្យបានច្បាស់។អត់ មានទៅគំរាមកំហែងអ្នកណាទេហើយមានអ្នកខ្លះគួរឱ្យចង់សើចថាកំពង់ផែរាមអាចចូលចតនាវាដឹកយន្តហោះធុនធំរបស់ចិនរហូតពីរគ្រឿង។

សម្តេចតេជោបន្តថា ខ្ញុំសុំប្រាប់អ្នកឯងថាខួរក្បាលអ្នកឯងអន់ណាស់។គ្រាន់ តែអ្នកឯងបានកើតនៅប្រទេសអ្នកមានប៉ុណ្ណោះ។ប៉ុន្តែខួរក្បាលរបស់អ្នកឯងការសរសេររបស់អ្នកឯងអន់ណាស់។ តើហេតុអីចាំបាច់ទៅចុះនៅលើនាវា។បើព្រលានយន្តហោះកងកេងមាននៅក្បែរនោះរឿងអីយើងមិនចុះបើយើងចង់ឱ្យយន្តហោះចិនចុះចតនៅទីនោះ។ដូច្នេះអ្នកឯងសំណាងហើយដែលបានកើតនៅក្នុងប្រទេសអ្នកមានដែលអ្នកឯងអាចប្រដៅខ្ញុំ។ប៉ុន្តែខួរក្បាលអ្នកឯងមិនប្រាកដថាពូកែជាងខ្ញុំទេ។ការពិតវាអញ្ចឹងដូចសម័យកូវីដគេវាយតម្លៃកម្ពុជាទាប។មើលងាយប្រទេសកំពុងអភិវឌ្ឍន៍ដោយសារតែប្រព័ន្ធសុខាភិបាលខ្សោយ។ប៉ុន្តែពិតប្រាកដអាអ្នកដែលប្រព័ន្ធសុខាភិបាលខ្សោយនោះគឺស្លាប់តិចបំផុតឆ្លងតិចបំផុត។ប្រទេសខ្លាំងនោះបែរជាស្លាប់នឹងឆ្លងច្រើនទៅវិញ។ ដូច្នេះមិនប្រាកដថាខួរក្បាលអ្នកឯងពូកែជាងខួរក្បាលអ្នកដែលស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នោះទេ។ អញ្ចឹងសូមផ្ដាំទៅអ្នកធ្វើយុទ្ធនាការប្រឆាំងបង្ខូចកម្ពុជាបញ្ឈប់ទៅគេធ្វើនៅតែធ្វើអ្នកឯងចង់និយាយអីក៏និយាយទៅហើយសុទ្ធចាប់ពីលើអាកាស

សម្តេចបន្តថាបើយកល្អអ្នកឯងទុកសាតាឡាយ(ផ្កាយរណប)នៅទីហ្នឹងទៅហើយ ខ្ញុំនឹងធ្វើបង្ហាញអ្នកឯងថាតើមួយថ្ងៃវាកើនឡើងបានប៉ុន្មានជាន់យើងបានបើកការដ្ឋានសាងសង់នេះនៅខែ ឆ្នាំទៅហើយវាបុកគ្រឹះរួចរាល់ហើយ។តែបុកគ្រឹះហើយវាឡើងរហ័សហើយ។តែប៉ុន្មានជាន់គឺវាឡើងទៅដល់​​ប៉ុណ្ណោះជាន់ហើយចាំបា ច់អ្នកឯងចុះកាសែតធ្វើអី ។និយា យពីរឿងបូមគេប្រាប់ថាគេបូមតើ។ចាំបា ច់ថានាវាប៉ុណ្ណោះគ្រឿងប៉ុណ្ណោះគ្រឿ ងដើម្បីបូមនោះទេ។

សម្តេចបន្តថាយើងក៏ត្រូវពង្រឹងសមត្ថ ភាពកងទ័ពជើងទឹករបស់យើង។យើងទម្រាំរកទុនបានពីចិនយកមកធ្វើនោះគឺមិនមែនជាការងារស្រួលទេ។កម្ពុជាមានសិទ្ធិទៅយកទុនពីអ្នកនេះទុនពីអ្នក នោះដើម្បីយកមកធ្វើតើ។អញ្ចឹងមិនចាំ បាច់យកព័ត៌មានពីនេះពីសាតាឡាយម្ដងឃើញអញ្ចេះម្ដងឃើញអញ្ចុះនោះទេ។

សម្តេចបន្តថាខ្ញុំសុំប្រាប់ទៅអ្នកឯងវិញថាថ្ងៃក្រោយអគារនៅទីនោះវានឹងឡើងខ្ពស់មិនចាំបាច់ចាប់សាតាឡាយនោះទេ។ល្ងង់អីក៏ល្ងង់ម៉្លេះ?បើថាភ្លើណាស់ខ្ញុំបញ្ជូនទាហានរបស់ខ្ញុំទៅបង្រៀនអ្នក ឯងឬបញ្ជូននិស្សិតរបស់ខ្ញុំទៅបង្រៀនអ្នកឯង។ ពួកវិស្វកម្មពួកសំណង់ស៊ីវិលរបស់យើងអាចទៅបង្រៀនដល់អ្នកឯងបានហើយ

សម្តេចតេជោបន្តថាវាដូចជាជ្រុលពេកខ្មែរមានសិទ្ធិអ្នកឯងកំពុងតែបង្ហាញពីកង្វល់របស់អ្នកឯងហើយខ្ញុំយល់។ ឧទាហរណ៍សម្ព័ន្ធភាពត្រីភាគីទាក់ទងទាំងនាវាមុជទឹកនុយក្លេអ៊ែរអ្នកឯងបានខិតខំដើរពន្យល់បណ្ដាប្រទេសអាស៊ានឲ្យយល់។ ក្នុងពេលដែលពួកអាស៊ាននេះគឺជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ អ្នកឯងខំដើរមកពន្យល់ថាអានោះមិន មែននុយក្លេអ៊ែរទេគឺជានាវាដើរដោយថាមពលនុយក្លេអ៊ែរ។ហេតុអីអ្នកឯងមកពន្យល់ខ្ញុំហើយខ្ញុំពន្យល់អ្នកឯងវិញអ្នកឯងមិនព្រមយល់។

សម្តេចតេជោបន្តថាកម្ពុជាសូមបញ្ជាក់សារជាថ្មីថាមិនមានវត្តមានកងទ័ពចិនឬកងទ័ពបរទេសនៅកម្ពុជាទេ។បន្ទាប់ ពីសាងសង់រួចកម្ពុជានិងស្វាគមន៍គ្រប់ប្រទេសទាំងអស់។ចូលចតនាវាមកក្នុងកំពង់ផែកម្ពុជាហើយយើងអាចធ្វើសម យុទ្ធជាមួយគ្នា។

សម្តេចបន្តថាការលើក ឡើងខាងលើជាការចោទប្រកាន់មួយដែលមិនព្រមយល់។ បើអ្នកមិនព្រមយល់ខ្ញុំក៏មិនព្រមយល់ដល់អ្នកដែរ។ យើងកំពុងគិតគូរជាមួយបណ្ដាប្រទេសអាស៊ានដទៃទៀតយើងក៏បង្ហាញពីកង្វ ល់។ព្រោះអានេះវានៅលើគោក។ទម្រាំចុះនៅក្នុងទឹក។គេថាអត់នុយក្លេអ៊ែរចុះបើវាមាននៅនុយក្លេអ៊ែរតើវាយ៉ាង ម៉េចទៅវិញ។  តើគេសុខចិត្តឱ្យយើងឡើងឆែកទេគេមិនសុខចិត្តទេ។ដូច្នេះកុំអាងប្រទេសធំធ្វើបាបប្រទេសតូច៕សរន-PC