ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ សម្រាប់រយៈពេល១ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដឹកសំរាម យកទៅចាក់ និងដុតកំទេចចោលនៅទីលានចាក់សំរាមដង្កា បានចំនួន ជាង ១លានតោន។
នេះបើតាមការបញ្ជាក់របស់លោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើង ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២២ និងលើក ទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើឡើង កន្លងមកក្នុងឆ្នាំ២០២៣ នេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វា។
លោក សេង វណ្ណៈ បានលើកឡើងថា៖ ការគ្រប់គ្រងសំណល់ និងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់សិទ្ធិអឱ្យក្រុមហ៊ុនឯកជន ចំនួន៣ រួមមាន ក្រុមហ៊ុន S(Super ៨០០, ក្រុមនហ៊ុន Minuta ឬmizuda និងក្រុមហ៊ុនស៊ីនទ្រី និងសាខា កាកបាទក្រហមរាជធានីភ្នំពេញ ធ្វើការផ្តល់លើសេវាកម្មប្រមូល និងដឹកជញ្ជូនសំណល់ វេជ្ជសាស្ត្រ ។ សម្រាប់រយៈពេល ១ឆ្នាំពេញ សំរាមដែលបានដឹកយកទៅចាក់ និងដុត កំទេចនៅទីលានចាក់សំរាមដង្កោ មានចំនួន ១.២៨៨.២២២,៥៥ តោន ។
បន្ថែមពីលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឡើងវិញ នូវកិច្ចសន្យាការពារ បរិស្ថាន នៅតាមរោងចក្រ សហគ្រាសក្រុមហ៊ុន សិប្បកម្ម អាជីវកម្ម និងសេវាកម្ម បានចំនួន ៤៨០ មូលដ្ឋាន និងបានត្រួតពិនិត្យការផ្តល់សេវា ប្រមូល និងដឹកជញ្ជូនសំរាម–សំណល់រឹង តាមទីប្រជុំជន និងកំណត់តម្លៃសេវាសំរាម–សំណល់រឹង នៅតាមបុរី និងខ្នងផ្ទះ បានចំនួន ២.២១០ ខ្នងផ្ទះ៕/V-PC