​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖​ធនាគារ​ជាច្រើន​ទៀត​អាច​នឹង​ដួលរលំ​ជួប​វាសនា​ដូច​ធនាគារ​Silicon Valley Bank (SVB) បើសិនជា​ធនាគារកណ្តាល​អាម៉េរិក​នៅតែ​បន្ត​ដំឡើង​អត្រា​កា​ប្រាក់​​ដើម្បី​ទប់​អតិផរណា​ដូច​សេះ​ដាច់​បង្ហៀរ​របស់ខ្លួន នេះ​បើ​តាម​ពួក​អ្នកជំនាញការ​បាន​ប្រាប់​សារព័ត៌មាន​ស្ពុ​ត​និច​( Sputnik)​។​

SVB​ជា​ធនាគារ​ផ្តល់​កំចី​ធំ​បំផុត​របស់​អាម៉េរិក​ដែល​រលាយ​ចាប់តាំងពី​ការដួលរលំ​ធនាគារ​Washington Mutual​នៅ​ឆ្នាំ​២០០៨ ចំ​ពេល​ពិភពលោក​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​​។​ពួក​អ្នកវិនិយោគ​នៅ​ធនា​​គារ​នៅ​កាលីហ្វ័​រញ៉ា​មួយនេះ បាន​ដក​ប្រាក់​ចេញ​អស់​៤២​ពាន់​លាន​ដុល្លារ ពី​គណនី​តម្កល់​របស់គេ​កាលពី​សប្តាហ៍​មុន ជាហេតុ​នាំ​អោយ​ធនាគារ​ធ្លាក់​តំលៃ​(​ភាគហ៊ុន​)​ដល់​ទៅ​៦០​ភាគរយ​ភ្លាមៗ​។​

អតិថិជននិងវិនិយោគិនផ្អើលដកប្រាក់ពីSVB​ចំពេលមានពាក្យចចាមអារ៉ាមថាធនាគារខ្វះទុន

ធនាគារ​Silicon Valley Bank​នៅ​កាលីហ្វ័​រញ៉ា​

​ធនាគារ​នេះ​ផ្តល់​ហិរញ្ញវត្ថុ​ជិត​ពាក់កណ្តាល​ដល់​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​សុខាភិបាល​អាម៉េរិក​។​នៅត្រឹម​ចុងឆ្នាំ​២០២២ ធនាគារ​បាន​និយាយថា​ខ្លួន​មាន​ប្រាក់​តម្កល់​១៥១,៥​ពាន់​លាន​ដុល្លារ ក្នុងនេះ​១៣៧,៦​ពាន់​លាន​ជា​របស់​អ្នក​តម្កល់​ប្រាក់​អាម៉េរិក​ ហើយ​ទ្រព្យ​សរុប​របស់​វា​គិត​ត្រឹម​ចុងឆ្នាំ​មុន​មាន​ចំនួន​២០៩​ពាន់​លាន​ដុល្លារ​។​

​ការដួលរលំ​ធនាគារ​នេះ​ត្រូវ​គេ​ជឿថាជាប់​ពាក់ព័ន្ធ​នឹង​កំណើន​អត្រា​ការប្រាក់ដំឡើង​ដោយ​ធនាគារ​អាម៉េរិក​ជា​បន្ត​បន្ទាប់​ដែល​ធ្វើអោយ​ចុះខ្សោយ​ទ្រព្យ​ធនាគារ​នៅ​លើ​តារាង​តុល្យភាព​របស់​ស្ថាប័ន​ហិរញ្ញ​​វត្ថុ​ជាច្រើន​។​

​ក្នុងពេល​ជាមួយគ្នា ធនាគារ​Signature Bank​នៅ​ក្រុង​ញូវយ៉ក ដែល​ល្បី​ខាង​រកស៊ី​ក្នុង​ឧស្សាហកម្ម​ប្រាក់​អេឡិចត្រូនិ​ចគ្រីប​តូ (cryptocurrency)​ត្រូវបាន​ក្រុម​និយ័ត​ករ​បិទ​កាលពី​ថ្ងៃ​១២​មីនា​​ដោយសារ​ហានិភ័យ​ដួលរលំ​មួយ​ប្រព័ន្ធ​ទាំងមូល​។​Signature Bank​នៅ​ចំណាត់ថ្នាក់​ទី​២៩​ក្នុង​បញ្ជី​របស់​ធនាគារកណ្តាល​អាម៉េរិក ក្នុងនាម​ជា​ធនាគារ​ពាណិជ្ជ​ធំៗ​នៅ​អាម៉េរិក នៅពេល SVB​ឈរ​នៅ​​លេខ​រៀង​ទី​១៦​។​

​សូមបញ្ជាក់​ថា​អាម៉េរិក​បាននិងកំពុង​តស៊ូ​នឹង​អតិផរណា​កើនឡើង​ខ្ពស់ ដោយសារ​តែ​បញ្ហា​ផ្គត់ផ្គង់​ក្រោយ​ជំងឺ​ឆ្លងកូវី​ដ​១៩​។​ស្ថានការណ៍​បាន​បង្ខំ​អោយ​ធនាគារកណ្តាល​អាម៉េរិក​បន្ត​ដំឡើង​អត្រា​កា​ប្រាក់​​ដើម្បី​ទប់​បញ្ហា តែ​មធ្យោបាន​នេះ​បង្ក​ហានិភ័យ​ខ្លួនឯង ដោយការដំឡើង​កា​ប្រាក់​ខ្ពស់​វា​ពន្យឺត​សកម្មភាព​សេដ្ឋកិច្ច​និង​អាច​ទាញ​សេដ្ឋកិច្ច​អោយ​ដើរ​ថយក្រោយ​។​

​ច​ន ប៊ូ​កណា​ឃី​(John Bugnacki)​មន្ត្រី​និង​ជា​ប្រធាន​ក្រុម​មេធាវី​នៅ​ក្រុមហ៊ុន​Tacen​បាន​កត់សំគាល់ថា ធនាគារ​SVB ពឹង​លើ​លំហូរ​សាច់ប្រាក់​ថ្មី​មកពី​បណ្តា​ឧស្សាហកម្ម​ប​ច្ចក​វិទ្យា​និង​ក្រុមហ៊ុន​ប​ង្កើ​​ត​ថ្មី​ដែល​ត្រូវការ​ទុន​ពី​ធនាគារ​ដើម្បី​ដំណើរការ​អាជីវកម្ម​។​​នៅពេល​ការប្រាក់​កើនឡើង នាំ​អោយ​ធ្លាក់ចុះ​សកម្មភាព​អាជីវកម្ម​រួម​ទាំង​ការវិនិយោគ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី ដូច​ជា​សហគ្រាស ដែល​ចង់​ដក​លុយ​ពី​ធនាគារ​ជាជាង​ដាក់​ប្រាក់​តម្កល់​ថ្មី នេះ​បើ​តាម​អ្ន​​ក​ជំនាញការ​។​

​លោក ច​ន ប៊ូ​កណា​ឃី បាន​និយាយថា​«​នៅពេល​ជាមួយគ្នា ធនាគារ​តំបន់​តូចៗ​ជាច្រើន​នៅ​អាម៉េរិក ប្រឈម​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ដោយសារតែ​ពួកគេ​បាន​វិនិយោគ​ក្រាស់ក្រែល​ទៅក្នុង​មូលប​ត្រដែល​​យក​ការប្រាក់​ទាប​ជាង​អត្រា​កា​ប្រាក់​នៅ​ធនាគារ​សហព័ន្ធ​។​ធនាគារ​ជាច្រើន ដែល​មាន​ជំនឿ​ថា​ធនាគារ​កណ្តាល​របស់​គេ​នឹង​មិន​ដំឡើង​អត្រា​កា​ប្រាក់​ខ្ពស់​អាក្រក់អាក្រីនិង​ជា​ញឹកញាប់​កាលពី​ឆ្នាំ​កន្លង​ទៅ បាន​វិនិ​​យោគ​ក្រាស់ក្រែល​ទៅលើ​មូល​ប​ត្រ​រយៈពេល​វែងក្នុង​អត្រា​កា​ប្រាក់​ទាប​។​

​នៅពេល​ធនាគារកណ្តាល​ដំឡើង​ការប្រាក់​លឿន នាំអោយ​ការវិនិយោគ​របស់​បណ្តា​ធនាគារ​តំបន់​លែង​អាច​បាន​ផល​ចំណេញ ។​SVB​និង​ធនាគារ​ដទៃទៀត​មិន​ស្ថិត​ក្នុង​ក្រុម​ធនាគារ​G-SIBs​បាន​ព្យា​​យាម​រាយការណ៍​អំពី​ឳ​ន​ភាព​ដើម្បី​ទទួលបាន​ការវិនិយោគ​បន្ថែម តែ​នៅពេល​ពាក្យ​ចចាមអារ៉ាម​អំពី​ធនាគារ​SVB​ខ្វះ​ទុន​បានចាប់ផ្តើម​ផ្សព្វផ្សាយ អ្នកវិនិយោគ​ជាច្រើន​បាន​សំរុក​នាំគ្នា​ទៅ​ដក​ទុន​​និង​ផ្ទេ​ទៅកាន់​បណ្តា​ធនាគារ​GSIBs​ដែល​ធំ​ជាង​។​

អ្នកជំនាញ​ម៉ា​សល ល័​រអឺ​ប៊ែក​(Marshall Auerback)​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ចឡេវី​(Levy)​ក៏​បាន​ភ្ជាប់​ចំណាត់ការ​របស់​ធនាគា​រ​កណ្តាល​ទៅ​នឹង​​ការដួលរលំ​របស់​SVB​។​

​លោក​ថា ការ​រលាយ​ធនាគារ​SVB​ជា​ផលវិបាក​ផ្ទាល់​នៃ​ចំណាត់​វិធានការ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ទៅលើ​អតិផរណា ដែល​បង្ក​ឡើង​ភាគច្រើន​មក​ពី​ការរាំងស្ទះ​ការផ្គត់ផ្គង់ មិនមែន​មកពី​តំរូវការ​ខ្ពស់​​ទេ​។​មេរៀន​នេះ​អាច​នាំអោយ​ធនាគារ​កណ្តាល​បញ្ឈប់​ផែនកា​ររបស់​ខ្លួន​ក្នុង​ការដំឡើង​អត្រា​កា​ប្រាក់​លឿន​៕

​ពួក​អ្នកជំនាញការ​បន្ទោស​កា​រ​ដំឡើង​អត្រា​កា​ប្រាក់​ខ្ពស់​និង​លឿន​ពេក​នាំ​អោយ​ធនាគារ​SVB​ដួលរលំ​