ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់ រួម​និង​ថ្នា​ញៀន​២៨​កញ្ចប់ នៅ​ស្រុក​កំចាយមារ​

1055
ចែករម្លែក

ដោយ​: ចាន់ថន / ព្រៃវែង​: កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រួម​និង​ថ្នាំញៀន​២៨​កញ្ចប់ នៅ​ចំណុច​ភូមិ​អង្គ​ក្អោ​ត ឃុំ​ព្រៃទទឹង ស្រុក​មេសាង ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​រសៀល ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ទី​១.​ឈ្មោះ ជ័យ ឆេង​ម៉ុង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ និង​ទី​២.​ឈ្មោះ ហួត ខ្ចី ភេទ​ស្រី អាយុ​២៧​ឆ្នាំ​។ អ្នក​ទាំងពីរ​រស់នៅ ភូមិ​អង្គ​ក្អោ​ត ឃុំ​ព្រៃទទឹង ស្រុក​មេសាង ខេត្តព្រៃវែង​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ចាប់យក​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស ចំនួន​២៨​កញ្ចប់​តូច​ទម្ងន់​៣៤៣ ក្រាម​ទាំង​សំបក​ថង់ ទូរស័ព្ទដៃ​០៣​គ្រឿង ដែកកេះ​០៣ ថង់​សម្រាប់​ចែក​ថ្នាំ​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​អាវុធហត្ថ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម