ខេត្ត​ភូ​កេ​តរបស់​ថៃ មាន​ផលប៉ះពាល់ នៅពេល​អ្នកទេសចរ​ចិន​លុបចោល​ការ​កក់​បន្ទប់​ដ៏​ច្រើន​បន្ទាប់ពី​លិច​ទូក ស្លាប់​ជិត​៥០​នាក់

3198
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ថៃ មានការ​ព្រួយបារម្ភ​បន្ទាប់ពី​ក្រុម​អ្នកទេសចរ​ចិន បាន​លុបចោល​ការ​កក់​បន្ទប់​ស​ណ្ឋា​គារ​ដ៏​ច្រើន នៅ​កោះ​ភូ​កេ​ត​(Phuket) ក្នុង​ខេត្ត​ភូ​កេ​ត​ប្រទេស​ថៃ ​បន្ទាប់ពី​ទូក​ទេសចរណ៍​មួយ បាន​លិច​កាលពី​ថ្ងៃទី​៥​ខែកក្កដា ដោយ​ស្លាប់​មនុស្ស​ជិត​៥០​នាក់ ដែល​ភាគច្រើន​ជា​ជន​ជាតិចិន​។​

​រហូតមកដល់​ពេលនេះ ការ​កក់​បន្ទប់​សណ្ឋាគា​រ​ភូ​កេ​ត​ចំនួន​៧.៣០០​បន្ទប់​សម្រាប់​ខែកក្កដា​និង​ខែមេសា​ត្រូវបាន​លុបចោល​ដោយ​ពួក​អ្នកទេសចរ​ចិន​។ ក្រុមហ៊ុន​​ទេសចរណ៍​ច្រើន​និយាយថា​ចំនួន​លុបចោល​នេះ​ទំនងជា​កើនឡើង ខណៈដែល​សណ្ឋាគារ​ជាច្រើន​រាយការណ៍​អំពី​ស្ថានភាព​កក់​បន្ទប់​របស់​ពួកគេ ។ ពួក​អ្នក​ទេស​​ចរ​ចិន មាន​ប្រហែល​៣​លាន​នាក់ ដែល​មកលេង​ខេត្ត​ភូ​កេ​ត ក្នុង​មួយឆ្នាំៗ ខណៈដែល គិត​ជា​មធ្យម​អ្នកទេសចរ​ចិន​ប្រហែល​១០​លាន​នាក់ មកលេង​ប្រទេស​ថៃ​រាល់​ឆ្នាំ​។​

​លោក Kongsak Kupongsakorn ប្រធាន​សមាគម​សណ្ឋាគារ​” Southern Hoteliers” បាន​និយាយថា សណ្ឋាគារ​ជា​សមាជិក​របស់ខ្លួន​ចំនួន​១៩ បាន​រាយការណ៍​​រួចហើយ​អំពី​ការ​លុច​ចោលការ​កក់​បន្ទប់​រប​ស់​ពួកគេ ខណៈដែល​សណ្ឋាគារ​ចំនួន​១៦០​ផ្សេងទៀត មិនទាន់​បានដាក់​របា​យ​ការណ៍​របស់ខ្លួន​នៅឡើយ​ទេ​។ លោក​​បាន​និយាយថា​ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​គ្រោះថ្នាក់​លិច​ទូក​កាលពី​ថ្ងៃទី​៥ ខែកក្កដា ដែល​បានសម្លាប់​មនុស្ស​ជិត​៥០​នាក់​នោះ កំពុង​រាលដាល ហើយ​ធ្ងន់​​ធ្ង​រ​ជាង​ការ​គិតទុក​ពីមុនមក​នោះ​៕​ដោយ​៖​សុខា​/sn

​ខេត្ត​ភូ​កេ​ត មាន​ផលប៉ះពាល់ នៅពេល​អ្នកទេសចរ​ចិន​លុបចោល​ការ​កក់​បន្ទប់​ដ៏​ច្រើន​បន្ទាប់ពី​លិច​ទូក ស្លាប់​ជិត​៥០​នាក់ ដែល​ភាគច្រើន​ជា​ជន​ជាតិចិន​កាលពី​ថ្ងៃទី​៥​ខែកក្កដា​

ទីតាំងផ្សាយពាណិជ្ជកម្ម