ជនសង្ស័យ​បាញ់​អោយ​របួស​ប៉ូលិស​អាមេរិក​៣​នាក់​មុន​ត្រូវបាន​សម្លាប់​

895
ចែករម្លែក

​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​ត្រូវ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ករណី​សម្លាប់​និស្សិត​មកពី​ឥណ្ឌា​ម្នាក់​បាន​បាញ់​អោយ​របួស​តម្រួត​ក្រុង​កាន់​សាស់​ចំនួន​៣​នាក់​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​កក្កដា​មុន​ស្លាប់​ដោយ​ការបាញ់​ត​គ្នា​ជាមួយ​ប៉ូលិស​។​

​ប៉ូលិស​បានអោយដឹងថា របួស​របស់​ប៉ូលិស​៣​នាក់​មិន​គំរាម​ដល់​ជីវិត​ទេ​។​

​ជនសង្ស័យ​ដែល​ឈ្មោះ​មិន​ត្រូវបាន​បញ្ចេញ ត្រូវបាន​តាមរក​ចាប់ខ្លួន​ចំពោះ​ការសម្លាប់​និស្សិត​សា​រ៉ា គុប​ពួរ និង​ប៉ូលិស​បាន​តាមដាន​ជាប់​។​គុប​ពួរ អាយុ​២៥​ឆ្នាំ​ជា​និស្សិត​​ថ្នាក់អនុបណ្ឌិត​ម្នាក់​ម​ក​ពី​ឥណ្ឌា ដែល​បាន​រៀន​នៅ​សកលវិទ្យា​ល័យ University of Missouri-Kansas City​។​គុប​ពួរ​ត្រូវបាន​បាញ់​កាលពី​ថ្ងៃ​៦​កក្កដា​ក្នុងអំឡុង​ការ​ប្លន់​​ប្រដាប់អាវុធ​នៅ​ហាង​អាហារសម្រន់​មួយ​ក្នុង​ក្រុង​កាន់​សាស់​៕​ដោយ​:​វាសនា​

​កម្លាំង​សមត្ថកិច្ច​នៅ​ជិ​យ​ផ្លូវ​Van Brunt​ក្រោយ​ប៉ូលិស​៣​នាក់​ត្រូវ​បាញ់​អោយ​របួស​កាលពី​ថ្ងៃ​១៥​កក្កដា​

ទីតាំងផ្សាយពាណិជ្ជកម្ម