​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​បញ្ជា​ទៅ​មន្ត្រី​របស់​លោក​អោយ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ទិដ្ឋាកា​ខ្លះ​ដើម្បី​ជួយ​អោយ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ទាក់ទាញ​ទេសច​របរ​ទេ​រស​អោយបាន​ច្រើន​ឡើង​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ការលំបាក​ក្នុង​ការទទួល​បាន​ទិដ្ឋាកា​ជា​ហេតុផល​ធំ​មួយ​សំរាប់​វៀតណាម​ទាក់ទាញ​អ្នកដំណើរ​អន្តរជាតិ​នៅ​ក្រោយសម័យ​កូវី​ដ​។​

​នៅ​ឆ្នាំ​២០២២ ភ្ញៀវ​ក្រោម​៣,៧​លាន​នាក់​បាន​ទៅ​ទស្សនា​ប្រទេស​វៀតណាម​ដែល​ល្បី​ខាង​អាហារ​តាម​ផ្លូវ ឆ្នេរ​ខ្សាច់​ដ៏​វែង​និង​ឆកសមុទ្រ​ហា​ឡុង​(Halong)​ដែល​ជា​ទីតាំង​បេតិកភណ្ឌរបស់​អង្គការ​យូណេស្កូ​។​ ឆកសមុទ្រ​ហា​ឡុង​ ក្នុងខេត្តក្វាងនិញ

​នាយករដ្ឋមន្ត្រី ផាំ មិ​ញជិញ បាន​ណែនាំ​អោយ​គណៈរដ្ឋមន្ត្រី​កែប្រែ​គោលនយោបាយ​ស្តីពី​នីតិវិធី​អន្តោប្រវេសន៍​ដូចជា​ផ្តល់​ការអនុញ្ញាត​អោយ​ចូល​ដោ​យ​មិនចាំបាច់​ទិដ្ឋាកា បង្កើនរយៈពេល​ស្នាក់នៅ​សំរាប់​ទេសចរ​បរទេស​និង​ពង្រីក​កម្មវិធី​ទិដ្ឋាកា​អេឡិចត្រូនិច​(e-visa)​របស់​ប្រទេស​ជាដើម​។​

​សូមបញ្ជាក់​ថា វៀតណាម​លើកលែង​ទិដ្ឋាការ​សំរាប់​អ្នក​ដំណើរ​ទៅ​ពី​១៣​ប្រទេស គឺ​១១​ប្រទេស​នៅ​អឺរ៉ុប​និង​ពីរ​ប្រទេស​នៅ​អាស៊ី ដោយ​ភ្ញៀវ​អាច​ស្នាក់​នៅក្នុង​ប្រទេស​នេះ​បាន​ដល់​ទៅ១៥​ថ្ងៃ​ រីឯ​ប្រទេស​ចំនួន​ប្រាំបួន​ក្នុង​សមាគម​អាស៊ាន​អាច​ស្នាក់នៅ​វៀតណាម​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​បាន​ដល់​ទៅ​៣០​ថ្ងៃ​។​

​វៀតណាម​បច្ចុប្បន្ន​ផ្តល់​e-visa​ដល់​ភ្ញៀវ​នៅ​ប្រទេស​ចំនួន​៨០​។​

​ក្រសួង​វប្បធម៌ កីឡា​និង​ទេសចរណ៍​វៀតណាម​និយាយ​ថាការបន្ធូរបន្ថយ​គោលនយោបាយ​ទិដ្ឋាកា​បន្ថែមទៀត​ជា​គន្លឹះ​សំរាប់​ទាក់ទាញ​ទេសចរ​អន្តរ​ជាតិ​។​

​វៀតណាម​កំណត់​គោលដៅ​ទាក់ទាញ​ទេសចរ​អោយបាន​៨​លាន​នាក់​នៅ​ឆ្នាំ​២០២៣​។​នៅ​ឆ្នាំ​២០១៩ វៀតណាម​ទទួលបាន​ទេសចរ​ជាង​១៨​លាន​នាក់​៕