ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបញ្ជាលើកដង បាញ់ចំណីសត្វ មិនប្រយ័ត្ន ប៉ះជាមួយខ្សែភ្លើងបណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់

ហេតុការណ៍នេះ បានកើតឡើង នៅចំណុចក្បែរស្ពានអូរក្រាំងអំបិល តាមបណ្តោយ ផ្លូវជាតិលេខចន្លោះបង្គោលគីឡូម៉ែត្រលេ៣៨៣៩ស្ថិតក្នុងភូមិស្លា ឃុំវល្លិសស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកម៉ោងជាង ១០ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថាៈ បុរសរងគ្រោះមានឈ្មោះ អ៊ុន សំអនអាយុ៣៤ឆ្នាំ មុខរបរ តៃកុងរថយន្តដឹកចំណីសត្វ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

មុនកើតហេតុ ជនរងគ្រោះ បានបើកបររថយន្ត ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F6101 ដឹកស៊ីទែនចំណីសត្វ មកពីទិសខាងលិច ទៅខាងកើត មកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែរថយន្ត បានបែកកង់ ហើយជនរងគ្រោះ បានបើករថយន្តអែបខាងស្តាំ ជាប់ចិញ្ចើមផ្លូវ ដើម្បីហៅអ្នកប៉ះកង់រថយន្តចល័ត មកប៉ះ មកដល់ម្ចាស់ រថយន្តបានហៅឲ្យជួយបូមខ្លាញ់

លោកបានបន្តទៀតថាៈ ពេលនោះ ជនរងគ្រោះ បានបញ្ជាដងយោង សម្រាប់បាញ់ ចំណីសត្វ ហើយនៅពេលកំពុងតែបញ្ជាបំពង់ដងបាញ់ចំណីសត្វដោយមិនបានប្រយ័ត្ន និងច្បាស់លាស់ លេីចំណុចខ្សែភ្លេីងបណ្ដាលឱ្យប៉ះជាមួយដងចុងបូមបាញ់ចំណីសត្វឆ្លងចរន្ដអគ្គិសនីឆក់ និងស្លាប់ភ្លាមៗតែម្ដង

ក្រោយកើតហេតុ មន្ត្រីជំនាញ ព្រមទាំងក្រុមគ្រូពេទ្យ បានមកពិនិត្យសព ហើយបានអះ អាងថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារឆក់ចរន្តអគ្គិសនីមែន ព្រមទាំងបាន ប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕/V-PC