ដោយៈមុនីរ័ត្ន/ ភ្នំពេញ៖ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ សហការជា មួយអង្គភាពការពារសិទ្ធិកុមារ រួមជាមួយនិងរដ្ឋបាលសាលា ខណ្ឌ ព្រែកព្នៅ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ បានផ្សព្វផ្សាយ ច្បាប់នេះដល់មន្ត្រីនគរបាលប៉ុស្តិ មេភូមិ អនុភូមិ និងជនបង្គោល ទទួល បន្ទុកកិច្ចការនារី និងកុមារសង្កាត់ប្រមាណ១០០នាក់។
គោលបំណងនៃវគ្គអប់រំនេះ គឺផ្តល់ធាតុចូលនៃច្បាប់ពីការបង្ក្រាប អំពីជួញដូរមនុស្សនិងការរំ លោភបំពានផ្លូវភេទលើស្ត្រីនិងកុមារ និងបានដឹងពីល្បិចកលរបស់ក្រុមមេខ្យល់ពីការធ្វើសកម្មភាពជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារគ្រប់រូបភាព និងការផ្តល់សេវា អន្តរាគមន៏ជួយជនរងគ្រោះ បានទាន់ពេល ករណីមានអំពើ លោភសេពសន្ថវៈលើស្ត្រី និងកុមារក៏ដូចជាមានករណីការជួញដូរ។
នៅក្នុងឱកាសនោះដែរ លោកហួរ ហួត អភិបាល រងខណ្ឌព្រែកព្នៅ អភិបាលរងខណ្ឌ ព្រែកព្នៅ មានប្រសាសន៏លើកឡើងថា-វគ្គអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពីជួញដូរមនុស្សនិងការរំលោភបំពានផ្លូវភេទលើស្ត្រីនិងកុមារពិតជាមានសារៈ សំខាន់សំរាប់បំរើឲ្យការងារសង្គមកិច្ច និងកិច្ច ការពារស្ត្រីនិងកុមារ ។
លោកអភិបាលរងខណ្ឌ បានបញ្ជាក់ទៀតថា- វិស័យ នេះមិនមែនជាការងាររបស់មន្ទីរកិច្ចការនារីតែមួយនោះទេ គឺអាជ្ញាធរអនុវត្តគ្រប់ផ្នែក ត្រូវចូល រួមការអនុវត្តច្បាប់ឲ្យបាន គ្រប់ៗគ្នា ជាពិសេសរដ្ឋ បាលខណ្ឌ និងផ្នែកពាក់ព័ន្ធ ត្រូវចូលរួមអនុវត្ត និង ទប់ស្កាត់ការរំលោភសេពសន្ថវៈលើស្ត្រីនិងកុមារ ក៏ដូចជាការ ជួញដូរមនុស្ស ដែលបច្ចុប្បន្ននេះការជួញដូរ មនុស្សបានជ្រក ក្រោមស្លាកជ្រើស រើសស្ត្រីឲ្យទៅធ្វើការងារ ផ្សេងៗតែតាមពិត មានបង្កប់នៅការជួញដូរមនុស្ស ដែលសមត្ថកិច្ចពិបាកក្នុងការយល់។
លោកអភិបាលរងខណ្ឌ បញ្ជាក់ទៀតថា-មន្ត្រីអនុ វត្តច្បាប់នៅមូលដ្ឋាន ត្រូវតែយល់ ដឹងពីច្បាប់និងឧបាយកលនៃក្រុមជនល្មើស ងាយស្រួលក្នុងការ ទប់ស្កាត់បានទាន់ពេលវេលា ជួយ សង្គ្រោះជន រងគ្រោះ ដែលនឹងត្រូវគេជួញដូរ ក៏ដូចជាការ បំពាន ផ្លូវភេទលើស្ត្រីនិងកុមារ នៅតាមទីតាំងសប្បាយកម្សាន្ត នានា ដែលធ្វើឱ្យប៉ះពាល់ដល់កុមារមិនទាន់គ្រប់អាយុ ។
ដូច្នេះហើយទើបមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងអង្គភាពការពារសិទ្ធិកុមារ បានបើកវគ្គអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពីជួញដូរមនុស្សនិងការរំលោភបំពានផ្លូវភេទលើស្ត្រីនិងកុមារនេះឡើងដើម្បីជំរុញឲ្យមន្ត្រីអនុវត្តច្បាប់មានវិធានការទប់ស្កាត់និងបង្ការឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថាក្រោមកិច្ចសហការជាមួយអង្គភាពការពារកុមារ ជាដៃគូសហការល្អ មន្ទីរកិច្ចការនារី រាជធានីភ្នំពេញបានបើកវគ្គ អប់រំផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ច ការពារជនរងគ្រោះ ,ច្បាប់ការជួញដូរមនុស្ស ។ល។ នៅតាមបណ្តា ខណ្ឌទាំង១៤នៅរាជធានីភ្នំពេញ ដែលនេះ ជាគោលនយោបាយ ភូមិ- សង្កាត់ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ កន្លងមក ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ និងបុិន ប្រសព្វរបស់មគ្គទេស ឯកគឺសម្តេចតេជោនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណា ចក្រកម្ពុជា ៕ srn / N