ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាបឋមសិក្សា ខេត្តកណ្ដាល ដើម្បីរកក្រុម ជើងឯក ឡើងទៅប្រកួតជើងឯកថ្នាក់ជាតិនោះ ប្រភេទកីឡាមួយចំនួន បានបញ្ចប់ ហើយ មួយចំនួនទៀត ត្រៀមនឹងប្រកួតផ្ដាច់ព្រ័ត្រ។
សម្រាប់ក្រុមបាល់ទាត់ស្រុកខ្សាច់កណ្ដាល នឹងជួបជាមួយក្រុមស្រុកល្វាឯម នៅវគ្គផ្ដាច់ ព្រ័ត្រដណ្ដើមឋានៈ ជាក្រុមជើងឯក។ សម្រាប់ក្រុមបាល់ទាត់កុមារា ស្រុកកោះធំ ជួបក្រុមបាល់ទាត់បាល់ទាត់ ខេត្តកណ្តាល នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ចំណែកបាល់ទះ បាល់បោះ និងអត្តពលកម្ម ដូចគ្នាដែរ ។
ប្រភេទកីឡាអត្តពលកម្ម បានបញ្ចប់ហើយ ដោយវិញ្ញាសារត់ល្បឿនកុមារា ម្ចាស់មេដាយមាស បានទៅលើកីឡាករ សុធា មិថុនា ស្រុកកោះធំ មេដាយប្រាក់ បានទៅលើកីឡាករ ណុន សុវណ្ណរាជ្យ ស្រុកខ្សាច់កណ្តាល និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ ណូយ ចំរើន ស្រុកពញាឮ ។
រត់ល្បឿនកុមារី៖ ម្ចាស់មេដាយមាស បានទៅលើកីឡាការិនី ភារុំ ធារ៉ា ស្រុកកោះធំ ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាការិនី យុន សេងហ័រ ស្រុកកណ្តាលស្ទឹង និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាការិនី ជីង ម៉េងស័ង ស្រុកខ្សាច់កណ្តាល ។
វិញាសារត់បណ្តាក់កុមារី ម្ចាស់មេដាយមាស បានទៅលើស្រុកខ្សាច់កណ្តាល មេដាយ ប្រាក់ បានទៅលើស្រុកពញាឮ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើស្រុកកោះធំ។
ចំពោះកុមារាវិញ មេដាយមាស បានទៅលើស្រុកពញាឮ មេដាយប្រាក់ បានទៅលើ ស្រុកខ្សាច់កណ្តាល និងមេដាយសំរិទ្ធបានទៅលើស្រុក កោះធំ ។
ប្រភេទបាល់បោះកុមារី ម្ចាស់មេដាយមាស បានទៅលើក្រុងតាខ្មៅ មេដាយប្រាក់ បានទៅលើស្រុកកណ្តាលស្ទឹង និងមេដាយប្រាក់ បានទៅលើស្រុកកៀនស្វាយ។ សម្រាប់កុមារា មេដាយមាស បានទៅលើក្រុងតាខ្មៅ មេដាយប្រាក់ បានទៅលើស្រុក កណ្តាលស្ទឹង និងម្ចាស់មេដាយប្រាក់ បានទៅលើស្រុកកៀនស្វាយ៕/V/r