ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីទៅដល់កោះអូគីណាវ៉ា ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Japan-ASEAN U-17 Women’s Football Tournament ក្រុមនារី U17 កម្ពុជា ចាប់ផ្ដើមហ្វឹកហាត់ ដើម្បីទម្លាប់ខ្លួនជាមួយនឹង អាកាសធាតុ នៅទីនោះ។

ក្រុមកម្ពុជាត្រូវជួបប្រកួតលើកដំបូង ជាមួយក្រុម U17 របស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១៧ មីនានេះ។ ឥណ្ឌូណេស៊ី ជាក្រុមខ្លាំងមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណា ក៏ក្រុមកម្ពុជា ដែលតំណាងដោយក្លិបបឹងកេតនោះ ក៏ជាក្រុមមួយដែល ល្អ និងបានត្រៀមខ្លួន សម្រាប់ការប្រកួតនេះ រួចហើយដែរ។

សូមបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងក្រុម២ ដែលមាន ៣ ប្រទេសគឺ កម្ពុជា ឥណ្ឌូណេស៊ី និងក្រុមសឹង្ហបូរី។ បន្ទាប់ពីជួបជាមួយឥណ្ឌូណេស៊ី​នៅថ្ងៃទី១៧ មីនានេះហើយ នៅថ្ងៃទី១៩ មីនា ក្រុមកម្ពុជា នឹងបន្តជួបជាមួយក្រុមសឹង្ហបូរី៕/V/r